ជន‌គណនា 25:11-18 Khmer Standard Version (KHSV)

11. «ភីនេ‌ហាស ជា​កូន​របស់​អេឡាសារ ដែល​ជា​កូន​របស់​បូជា‌ចារ្យ​អើរ៉ុន បាន​សម្តែង​ចិត្ត​ឈឺ​ចាប់​ជំនួស​យើង នៅ​ពេល​ឃើញ​អ៊ីស្រា‌អែល​ក្បត់​ចិត្ត​យើង។ ទោះ​បី​យើង​ឈឺ​ចាប់​ក្នុង​ចិត្ត ដោយ​អ៊ីស្រា‌អែល​ក្បត់​ចិត្ត​យើង​ក្ដី ក៏​យើង​ពុំ​បាន​ប្រល័យ​ពួក​គេ​ឲ្យ​វិនាស​សូន្យ​ដែរ ព្រោះ​ភីនេ‌ហាស​បាន​ពង្វាង​កំហឹង​របស់​យើង​ចេញ​ពី​ពួក​គេ។

12. ហេតុ​នេះ ចូរ​ប្រាប់​ភីនេ‌ហាស​ថា​យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គេ គឺ​សម្ពន្ធ‌មេត្រី​ដែល​ផ្ដល់​សន្តិ‌ភាព។

13. តាម​រយៈ​សម្ពន្ធ‌មេត្រី​នេះ យើង​តែង‌តាំង​ភីនេ‌ហាស និង​ពូជ‌ពង្ស​របស់​គេ ឲ្យ​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ​រហូត​ត​ទៅ ព្រោះ​ភីនេ‌ហាស​មាន​ចិត្ត​ឈឺ​ចាប់​ជំនួស​ព្រះ​របស់​ខ្លួន ហើយ​បាន​ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​រួច​ពី​បាប​ផង»។

14. បុរស​អ៊ីស្រា‌អែល ដែល​លោក​ភីនេ‌ហាស​បាន​ប្រហារ​ជីវិត​រួម​ជា​មួយ​ស្ត្រី​សាសន៍​ម៉ាឌាន​នោះ ឈ្មោះ​ស៊ីមរី ជា​កូន​របស់​លោក​សាលូវ និង​ជា​មេ​ដឹក​នាំ​របស់​អំបូរ​មួយ​នៃ​កុល‌សម្ព័ន្ធ​ស៊ីម្មាន។

15. រីឯ​ស្ត្រី​សាសន៍​ម៉ាឌាន ដែល​ត្រូវ​លោក​ភីនេ‌ហាស​សម្លាប់​នោះ ឈ្មោះ​នាង​កូសប៊ី ជា​កូន​របស់​លោក​ស៊ើរ ដែល​ជា​មេ‌កន្ទ្រាញ​នៃ​អំបូរ​មួយ​របស់​ជន‌ជាតិ​ម៉ាឌាន។

16. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

17. «ចូរ​ចាត់​ទុក​ជន‌ជាតិ​ម៉ាឌាន​ជា​បច្ចា‌មិត្ត ហើយ​វាយ​ប្រហារ​ពួក​គេ​ទៅ

18. ដ្បិត​ពួក​គេ​តាំង​ខ្លួន​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា ដោយ​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង ក្នុង​ព្រឹត្តិ‌ការណ៍​ដែល​កើត​មាន​នៅ​ពេអ៊រ និង​រឿង​នាង​កូសប៊ី ជា​កូន​របស់​មេ​ដឹក​នាំ​ម៉ាឌាន ដែល​បាន​ស្លាប់​ក្នុង​គ្រោះ​កាច​នៅ​ពេអ៊រ​នោះ»។

ជន‌គណនា 25