8. ព្រះជាម្ចាស់បាននាំពួកគេចេញពីស្រុកអេស៊ីបដោយប្រើកម្លាំងដ៏ខ្លាំង ដូចសត្វរមាស។ពួកគេកម្ទេចប្រជាជាតិនានាដែលជាបច្ចាមិត្តហើយបំបាក់ឆ្អឹង និងបាញ់ព្រួញប្រហារអ្នកទាំងនោះទៀតផង។
9. ពួកគេក្រាប ពួកគេដេក ដូចសត្វសិង្ហតើនរណាហ៊ានដាស់ពួកគេ?អ្នកណាឲ្យពរអ៊ីស្រាអែលអ្នកនោះនឹងទទួលពរអ្នកណាដាក់បណ្ដាសាអ៊ីស្រាអែលអ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!»។
10. ពេលនោះ ព្រះបាទបាឡាក់ក្រេវក្រោធទាស់នឹងលោកបាឡាម ស្ដេចទះព្រះហស្ដខ្លាំងៗ ទាំងមានរាជឱង្ការថា៖ «យើងបានហៅលោកមក ដើម្បីឲ្យលោកដាក់បណ្ដាសាខ្មាំងសត្រូវរបស់យើង តែលោកបែរជាឲ្យពរពួកគេរហូតដល់បីដងទៅវិញ!។
11. ឥឡូវនេះ ចូរលោករត់ទៅផ្ទះរបស់លោកវិញទៅ! យើងមានបំណងផ្ដល់កិត្តិយសឲ្យលោក តែព្រះអម្ចាស់រារាំងលោកមិនឲ្យទទួលកិត្តិយសនេះទេ!»។
12. លោកបាឡាមទូលស្ដេចវិញថា៖ «ទូលបង្គំបានប្រាប់អស់អ្នកដែលព្រះករុណាចាត់ឲ្យទៅជួបទូលបង្គំរួចហើយថា
13. “ទោះបីព្រះបាទបាឡាក់ប្រទានមាស ឬប្រាក់ដែលមានពេញនៅក្នុងវាំងមកខ្ញុំក្ដី ក៏ខ្ញុំពុំអាចសម្រេចការល្អ ឬអាក្រក់ ដោយខ្លួនឯង ខុសនឹងបញ្ជារបស់ព្រះអម្ចាស់ជាដាច់ខាត។ ខ្ញុំនឹងថ្លែងតែសេចក្ដីណាដែលព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ”។
14. ឥឡូវនេះ មុនពេលទូលបង្គំវិលទៅជួបជុំនឹងប្រជាជនរបស់ទូលបង្គំវិញ សូមទ្រង់យាងមកជិតទូលបង្គំ ដើម្បីទូលបង្គំទូល ថ្វាយអំពីការដែលជនជាតិអ៊ីស្រាអែលនឹងប្រព្រឹត្តចំពោះប្រជាជនរបស់ព្រះករុណា នៅពេលខាងមុខ»។
15. លោកបាឡាមថ្លែងដូចតទៅ៖«នេះជាពាក្យរបស់បាឡាម កូនរបស់បេអ៊រនេះជាពាក្យរបស់អ្នកពូកែឈ្វេងយល់
16. នេះជាពាក្យរបស់អ្នកដែលបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់អ្នកដែលស្គាល់តម្រិះរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតអ្នកដែលបានឃើញនិមិត្តហេតុអស្ចារ្យពីព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតអ្នកដែលស្លុងស្មារតីហើយមើលឃើញយ៉ាងច្បាស់។
17. ខ្ញុំឃើញស្ដេចមួយអង្គតែមិនមែនក្នុងពេលឥឡូវនេះទេខ្ញុំសម្លឹងមើលស្ដេចនោះតែមិនមែននៅជិតទេ។មានផ្កាយមួយរះចេញពីយ៉ាកុបមានដំបងរាជ្យមួយចេញពីអ៊ីស្រាអែលស្ដេចនោះនឹងវាយបំបែកក្បាលរបស់ម៉ូអាប់ហើយប្រល័យកូនចៅទាំងអស់របស់សេត។