18. ស្ដេចនឹងកាន់កាប់ស្រុកអេដុមនឹងកាន់កាប់ស្រុកសៀរ ដែលជាសត្រូវពេលនោះ អ៊ីស្រាអែលពង្រឹងកម្លាំងរបស់ខ្លួន។
19. ស្ដេចដែលចេញពីយ៉ាកុបនឹងគ្រងរាជ្យជាក្សត្រាធិរាជ។ព្រះអង្គនឹងកម្ទេចអស់អ្នកដែលនៅសេសសល់ក្នុងទីក្រុង»។
20. ពេលឃើញជនជាតិអាម៉ាឡេកលោកបាឡាមថ្លែងថា៖«អាម៉ាឡេកជាប្រជាជាតិមួយធំជាងគេមែនប៉ុន្តែ នៅទីបំផុត ពួកគេនឹងត្រូវអន្តរាយ»។
21. ពេលឃើញជនជាតិកែនលោកថ្លែងថា៖«អ្នកមានទីលំនៅដ៏រឹងមាំដូចសត្វធ្វើសំបុកនៅលើថ្មដា។
22. ក៏ប៉ុន្តែ កែននឹងត្រូវភ្លើងឆាបឆេះអាសស៊ើរនឹងនាំអ្នកទៅជាឈ្លើយ!»។
23. លោកថ្លែងទៀតថា៖«ពេលព្រះជាម្ចាស់វិនិច្ឆ័យទោសតើនរណាអាចរស់រានបាន!
24. មានទ័ពសំពៅមកពីស្រុកគីទីមពួកគេនឹងបង្ក្រាបអាសស៊ើរ និងហេប៊ើរក៏ប៉ុន្តែ អ្នកទាំងនោះក៏នឹងត្រូវអន្តរាយដែរ»។
25. លោកបាឡាមក្រោកឡើង វិលត្រឡប់ទៅស្រុករបស់លោកវិញ រីឯព្រះបាទបាឡាក់ក៏ចាកចេញទៅដែរ។