1. លោកបាឡាមយល់ឃើញថា ព្រះអម្ចាស់សព្វព្រះហឫទ័យប្រទានពរដល់ជនជាតិអ៊ីស្រាអែល លោកមិនបានចេញទៅសួរព្រះជាម្ចាស់ដូចមុនៗទេ តែលោកបែរមុខទៅរកវាលរហោស្ថាន។
2. លោកសម្លឹងមើលទៅ ឃើញជនជាតិអ៊ីស្រាអែលបោះជំរំតាមកុលសម្ព័ន្ធរបស់គេរៀងៗខ្លួន។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ក៏យាងមកសណ្ឋិតលើលោកបាឡាម
3. លោកថ្លែងដូចតទៅ៖«នេះជាពាក្យរបស់បាឡាម កូនរបស់បេអ៊រនេះជាពាក្យរបស់អ្នកពូកែឈ្វេងយល់
4. នេះជាពាក្យរបស់អ្នកដែលឮព្រះបន្ទូលរបស់ព្រះជាម្ចាស់អ្នកដែលឃើញនិមិត្តហេតុអស្ចារ្យពីព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតអ្នកដែលស្លុងស្មារតីហើយមើលឃើញយ៉ាងច្បាស់។
5. កូនចៅយ៉ាកុបអើយពន្លារបស់អ្នកស្អាតណាស់!កូនចៅអ៊ីស្រាអែលអើយទីលំនៅរបស់អ្នកក៏ស្អាតដែរ!
6. គឺប្រៀបដូចជាទឹកជ្រោះហូរដូចសួនឧទ្យាន ដែលស្ថិតនៅក្បែរទន្លេដូចដើមក្រស្នា ដែលព្រះអម្ចាស់បានដាំដូចដើមតាត្រៅ ដែលដុះនៅតាមមាត់ទឹក។
7. ទឹកនឹងហូរចេញពីអាងរបស់គេយ៉ាងបរិបូណ៌គ្រាប់ពូជរបស់គេនឹងលូតលាស់ព្រោះសំបូរទឹកស្ដេចរបស់គេនឹងមានជ័យជំនះលើស្ដេចអកាក់នគររបស់គេនឹងបានខ្លាំងពូកែ។
8. ព្រះជាម្ចាស់បាននាំពួកគេចេញពីស្រុកអេស៊ីបដោយប្រើកម្លាំងដ៏ខ្លាំង ដូចសត្វរមាស។ពួកគេកម្ទេចប្រជាជាតិនានាដែលជាបច្ចាមិត្តហើយបំបាក់ឆ្អឹង និងបាញ់ព្រួញប្រហារអ្នកទាំងនោះទៀតផង។