1. លោកបាឡាមយល់ឃើញថា ព្រះអម្ចាស់សព្វព្រះហឫទ័យប្រទានពរដល់ជនជាតិអ៊ីស្រាអែល លោកមិនបានចេញទៅសួរព្រះជាម្ចាស់ដូចមុនៗទេ តែលោកបែរមុខទៅរកវាលរហោស្ថាន។
2. លោកសម្លឹងមើលទៅ ឃើញជនជាតិអ៊ីស្រាអែលបោះជំរំតាមកុលសម្ព័ន្ធរបស់គេរៀងៗខ្លួន។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ក៏យាងមកសណ្ឋិតលើលោកបាឡាម
3. លោកថ្លែងដូចតទៅ៖«នេះជាពាក្យរបស់បាឡាម កូនរបស់បេអ៊រនេះជាពាក្យរបស់អ្នកពូកែឈ្វេងយល់
4. នេះជាពាក្យរបស់អ្នកដែលឮព្រះបន្ទូលរបស់ព្រះជាម្ចាស់អ្នកដែលឃើញនិមិត្តហេតុអស្ចារ្យពីព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតអ្នកដែលស្លុងស្មារតីហើយមើលឃើញយ៉ាងច្បាស់។
5. កូនចៅយ៉ាកុបអើយពន្លារបស់អ្នកស្អាតណាស់!កូនចៅអ៊ីស្រាអែលអើយទីលំនៅរបស់អ្នកក៏ស្អាតដែរ!
6. គឺប្រៀបដូចជាទឹកជ្រោះហូរដូចសួនឧទ្យាន ដែលស្ថិតនៅក្បែរទន្លេដូចដើមក្រស្នា ដែលព្រះអម្ចាស់បានដាំដូចដើមតាត្រៅ ដែលដុះនៅតាមមាត់ទឹក។
7. ទឹកនឹងហូរចេញពីអាងរបស់គេយ៉ាងបរិបូណ៌គ្រាប់ពូជរបស់គេនឹងលូតលាស់ព្រោះសំបូរទឹកស្ដេចរបស់គេនឹងមានជ័យជំនះលើស្ដេចអកាក់នគររបស់គេនឹងបានខ្លាំងពូកែ។
8. ព្រះជាម្ចាស់បាននាំពួកគេចេញពីស្រុកអេស៊ីបដោយប្រើកម្លាំងដ៏ខ្លាំង ដូចសត្វរមាស។ពួកគេកម្ទេចប្រជាជាតិនានាដែលជាបច្ចាមិត្តហើយបំបាក់ឆ្អឹង និងបាញ់ព្រួញប្រហារអ្នកទាំងនោះទៀតផង។
9. ពួកគេក្រាប ពួកគេដេក ដូចសត្វសិង្ហតើនរណាហ៊ានដាស់ពួកគេ?អ្នកណាឲ្យពរអ៊ីស្រាអែលអ្នកនោះនឹងទទួលពរអ្នកណាដាក់បណ្ដាសាអ៊ីស្រាអែលអ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!»។
10. ពេលនោះ ព្រះបាទបាឡាក់ក្រេវក្រោធទាស់នឹងលោកបាឡាម ស្ដេចទះព្រះហស្ដខ្លាំងៗ ទាំងមានរាជឱង្ការថា៖ «យើងបានហៅលោកមក ដើម្បីឲ្យលោកដាក់បណ្ដាសាខ្មាំងសត្រូវរបស់យើង តែលោកបែរជាឲ្យពរពួកគេរហូតដល់បីដងទៅវិញ!។
11. ឥឡូវនេះ ចូរលោករត់ទៅផ្ទះរបស់លោកវិញទៅ! យើងមានបំណងផ្ដល់កិត្តិយសឲ្យលោក តែព្រះអម្ចាស់រារាំងលោកមិនឲ្យទទួលកិត្តិយសនេះទេ!»។
12. លោកបាឡាមទូលស្ដេចវិញថា៖ «ទូលបង្គំបានប្រាប់អស់អ្នកដែលព្រះករុណាចាត់ឲ្យទៅជួបទូលបង្គំរួចហើយថា