18. លោកបាឡាមក៏ថ្លែងដូចតទៅ៖បពិត្រព្រះរាជាបាឡាក់សូមប្រុងប្រៀបព្រះសណ្ដាប់!បពិត្រព្រះរាជបុត្ររបស់ព្រះបាទស៊ីបព័រសូមផ្ទៀងព្រះកាណ៌ស្ដាប់!
19. ព្រះជាម្ចាស់មិនមែនដូចមនុស្សលោកទេព្រះអង្គមិនចេះកុហកឡើយព្រះអង្គក៏មិនចេះប្រែក្រឡាស់ដូចពូជពង្សរបស់លោកអដាំដែរ!ព្រះអង្គមានព្រះបន្ទូលយ៉ាងណាទ្រង់នឹងធ្វើតាមយ៉ាងនោះ។ព្រះអង្គតែងតែសម្រេចតាមព្រះបន្ទូលដែលព្រះអង្គបានថ្លែង។
20. ទូលបង្គំបានទទួលបញ្ជាពីព្រះអង្គដើម្បីឲ្យពរប្រជាជននេះបើព្រះជាម្ចាស់ឲ្យពរនោះទូលបង្គំមិនអាចផ្លាស់ប្ដូរទេ។
21. គ្មានគ្រោះកាចណាកើតមានដល់កូនចៅលោកយ៉ាកុបឡើយហើយក៏គ្មានទុក្ខវេទនាណាកើតមានដល់កូនចៅអ៊ីស្រាអែលដែរ។ ព្រះអម្ចាស់ ជាព្រះរបស់ពួកគេគង់នៅជាមួយពួកគេពួកគេប្រកាសថាព្រះអង្គជាព្រះមហាក្សត្ររបស់ពួកគេ។
22. ព្រះជាម្ចាស់បាននាំពួកគេចាកចេញពីស្រុកអេស៊ីបដោយប្រើកម្លាំងដ៏ខ្លាំង ដូចសត្វរមាស។
23. មន្តអាគមមិនអាចធ្វើអ្វីយ៉ាកុបបានទេអំពើធ្មប់ក៏មិនអាចធ្វើអ្វីអ៊ីស្រាអែលដែរ។នៅពេលកំណត់ គេនឹងថ្លែងអំពីការអស្ចារ្យដែលព្រះជាម្ចាស់ធ្វើចំពោះយ៉ាកុបនិងអ៊ីស្រាអែល។
24. មើលចុះ ប្រជាជននេះងើបឡើងដូចសិង្ហញីពួកគេឈរដូចសិង្ហឈ្មោលដរាបណាសិង្ហមិនបានចាប់រំពាហើយហុតឈាមសត្វដែលវាចាប់បានទេវាមិនដេកវិញឡើយ។
25. ព្រះបាទបាឡាក់មានរាជឱង្ការមកលោកបាឡាមថា៖ «ប្រសិនបើលោកមិនដាក់បណ្ដាសាពួកគេទេនោះ ក៏ហីទៅចុះ តែកុំឲ្យពរពួកគេដូច្នេះឡើយ!»។
26. លោកបាឡាមតបថា៖ «ទូលបង្គំបានទូលព្រះករុណារួចហើយថា ទូលបង្គំនឹងធ្វើតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់មានព្រះបន្ទូល»។
27. ព្រះបាទបាឡាក់មានរាជឱង្ការមកលោកបាឡាមថា៖ «សូមអញ្ជើញមក យើងនាំលោកទៅកន្លែងមួយទៀត។ នៅកន្លែងនោះ ព្រះជាម្ចាស់ប្រហែលជាសព្វព្រះហឫទ័យឲ្យលោកដាក់បណ្ដាសាពួកគេ»។
28. ព្រះបាទបាឡាក់នាំលោកបាឡាមទៅដល់កំពូលភ្នំពេអ៊រ ដែលស្ថិតនៅពីលើវាលរហោស្ថាន។
29. លោកបាឡាមទូលព្រះបាទបាឡាក់ថា៖ «សូមព្រះករុណាឲ្យគេសង់អាសនៈប្រាំពីរនៅទីនេះ ហើយរៀបចំគោបាប្រាំពីរ និងចៀមឈ្មោលប្រាំពីរឲ្យទូលបង្គំផង»។
30. ព្រះបាទបាឡាក់ក៏ធ្វើតាមពាក្យរបស់លោកបាឡាម ហើយថ្វាយគោបាមួយ និងចៀមឈ្មោលមួយនៅលើអាសនៈនីមួយៗ។