1. លោកបាឡាមទូលព្រះបាទបាឡាក់ថា៖ «សូមព្រះករុណាឲ្យគេសង់អាសនៈប្រាំពីរនៅទីនេះ ហើយរៀបចំគោបាប្រាំពីរ និងចៀមឈ្មោលប្រាំពីរ ឲ្យទូលបង្គំផង»។
2. ព្រះបាទបាឡាក់ក៏ធ្វើតាមពាក្យរបស់លោកបាឡាម។ ព្រះបាទបាឡាក់ និងលោកបាឡាមបានថ្វាយគោបាមួយ និងចៀមឈ្មោលមួយ នៅលើអាសនៈនីមួយៗ។
3. លោកបាឡាមទូលស្ដេចថា៖ «សូមព្រះករុណាគង់នៅក្បែរតង្វាយដុតរបស់ព្រះករុណានេះហើយ ទូលបង្គំនឹងចេញទៅឆ្ងាយបន្តិច ប្រហែលព្រះអម្ចាស់យាងមកជួបទូលបង្គំ។ ពេលព្រះអង្គមានព្រះបន្ទូលមកទូលបង្គំយ៉ាងណាៗនោះ ទូលបង្គំនឹងនាំយកមកទូលថ្វាយព្រះករុណា»។ លោកបាឡាមក៏ឡើងទៅលើកំពូលភ្នំ។
4. ព្រះជាម្ចាស់យាងមកជួបលោកបាឡាម លោកក៏ទូលព្រះអង្គថា៖ «ទូលបង្គំបានដំឡើងអាសនៈប្រាំពីរ ហើយនៅលើអាសនៈនីមួយៗ ទូលបង្គំបានថ្វាយគោបាមួយ និងចៀមឈ្មោលមួយ»។
5. ព្រះអម្ចាស់ក៏ប្រាប់លោកបាឡាមអំពីសេចក្ដីដែលលោកត្រូវថ្លែង ហើយឲ្យលោកវិលទៅជួបព្រះបាទបាឡាក់វិញ ដើម្បីថ្លែងព្រះបន្ទូលនេះ។
6. លោកបាឡាមក៏វិលទៅជួបព្រះបាទបាឡាក់ ដែលឈរនៅក្បែរតង្វាយដុត ដោយមាននាម៉ឺនមន្ត្រីទាំងអស់នៃជនជាតិម៉ូអាប់ឈរជាមួយផង។
7. លោកបាឡាមក៏ថ្លែងដូចតទៅ៖«ព្រះបាទបាឡាក់ហៅខ្ញុំមកពីស្រុកអើរ៉ាមស្ដេចស្រុកម៉ូអាប់បានហៅខ្ញុំចុះពីភ្នំទិសបូព៌ាថា:ចូរមកដាក់បណ្ដាសាកូនចៅយ៉ាកុប!ចូរមកប្រទេចផ្តាសាកូនចៅអ៊ីស្រាអែល!
8. តើឲ្យខ្ញុំដាក់បណ្ដាសាអ្នកដែលព្រះជាម្ចាស់មិនដាក់បណ្ដាសាដូចម្ដេចកើត!តើឲ្យខ្ញុំប្រទេចផ្តាសាអ្នកដែល ព្រះអម្ចាស់មិនប្រទេចផ្តាសាដូចម្ដេចបាន!
9. ពីលើផ្ទាំងសិលានេះ ខ្ញុំឃើញពួកគេពីលើកំពូលភ្នំនេះ ខ្ញុំគយគន់មើលពួកគេប្រជាជននេះរស់នៅដាច់ឡែកពីអ្នកដទៃពួកគេដឹងខ្លួនថាពួកគេមិនដូចជាតិសាសន៍ឯទៀតៗទេ។
10. តើនរណាអាចរាប់កូនចៅយ៉ាកុបដែលមានចំនួនច្រើនដូចធូលីដីតើនរណាអាចរាប់ចំនួនអ៊ីស្រាអែលដ៏ច្រើនឥតគណនាបាន?ស៊ូឲ្យខ្ញុំស្លាប់ដូចមនុស្សសុចរិតទាំងនេះសូមឲ្យជីវិតខ្ញុំត្រូវបញ្ចប់ដូចពួកគេដែរ!»។