25. ចូរនាំអើរ៉ុន និងអេឡាសារ ជាកូនប្រុសរបស់គាត់ ឡើងទៅលើភ្នំហោរ។
26. នៅទីនោះ ចូរដោះសម្លៀកបំពាក់ចេញពីអើរ៉ុន រួចពាក់ឲ្យអេឡាសារ ជាកូនរបស់គាត់វិញ គឺនៅទីនោះហើយដែលអើរ៉ុនត្រូវទទួលមរណភាព»។
27. លោកម៉ូសេបានធ្វើតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោក។ ពួកលោកនាំគ្នាឡើងទៅលើភ្នំហោរ នៅចំពោះមុខសហគមន៍អ៊ីស្រាអែលទាំងមូល។
28. លោកដោះសម្លៀកបំពាក់ចេញពីលោកអើរ៉ុន ហើយពាក់ឲ្យលោកអេឡាសារ ជាកូន។ លោកអើរ៉ុនទទួលមរណភាពនៅលើកំពូលភ្នំនោះ។ លោកម៉ូសេ និងលោកអេឡាសារនាំគ្នាចុះពីភ្នំមកវិញ។
29. សហគមន៍ទាំងមូលបានឃើញលោកអើរ៉ុនផុតដង្ហើម ហើយកូនចៅអ៊ីស្រាអែលទាំងអស់នាំគ្នាកាន់ទុក្ខលោកអើរ៉ុន អស់រយៈពេលសាមសិបថ្ងៃ។