15. កងពលរបស់កាដ មានចំនួន ៤៥ ៦៥០ នាក់។
16. កងទ័ពស្ថិតនៅក្រោមទង់សញ្ញារូបេនសរុបទាំងអស់មានចំនួន ១៥១ ៤៥០ នាក់។ ពួកគេចេញទៅជាកងពលធំទីពីរ បន្ទាប់ពីកងពលធំយូដា។
17. បន្ទាប់មក ពន្លាជួបព្រះអម្ចាស់ចេញទៅជាមួយជំរំរបស់កុលសម្ព័ន្ធលេវី ដែលស្ថិតនៅកណ្ដាលជំរំឯទៀតៗ។ ពួកលេវីក៏ចេញទៅតាមលំដាប់លំដោយដែរ គឺតាមកន្លែងដែលគេបោះជំរំ តាមទង់សញ្ញារបស់ខ្លួន។
18. នៅខាងលិច ជាកងពលធំ ស្ថិតនៅក្រោមទង់សញ្ញាអេប្រាអ៊ីម។ មេដឹកនាំរបស់កុលសម្ព័ន្ធអេប្រាអ៊ីម គឺអេលីសាម៉ា ជាកូនរបស់អាំមីហ៊ូដ។
19. កងពលរបស់អេប្រាអ៊ីមមានចំនួន ៤០ ៥០០ នាក់។
20. កុលសម្ព័ន្ធម៉ាណាសេបោះជំរំជាប់នឹងកុលសម្ព័ន្ធអេប្រាអ៊ីម មេដឹកនាំរបស់កុលសម្ព័ន្ធម៉ាណាសេ គឺកាម៉ាលាល ជាកូនរបស់ផ្តាស៊ើរ។
21. កងពលរបស់ម៉ាណាសេមានចំនួន ៣២ ២០០ នាក់។
22. បន្ទាប់មក កុលសម្ព័ន្ធបេនយ៉ាមីន មេដឹកនាំរបស់កុលសម្ព័ន្ធបេនយ៉ាមីន គឺអប៊ីដាន ជាកូនរបស់គីដាហូនី។
23. កងពលរបស់បេនយ៉ាមីនមានចំនួន ៣៥ ៤០០ នាក់។
24. កងទ័ពស្ថិតនៅក្រោមទង់សញ្ញាអេប្រាអ៊ីមសរុបទាំងអស់មានចំនួន ១០៨ ១០០ នាក់។ ពួកគេចេញទៅជាកងពលធំទីបី បន្ទាប់ពីកុលសម្ព័ន្ធលេវី។
25. នៅខាងជើង ជាកងពលធំ ស្ថិតនៅក្រោមទង់សញ្ញាដាន់។ មេដឹកនាំរបស់កុលសម្ព័ន្ធដាន់ គឺអហ៊ីយេស៊ើរ ជាកូនរបស់អាំមីសាដាយ។
26. កងពលរបស់ដាន់មានចំនួន ៦២ ៧០០ នាក់។
27. កុលសម្ព័ន្ធអេស៊ើរបោះជំរំជាប់នឹងកុលសម្ព័ន្ធដាន់ មេដឹកនាំរបស់កុលសម្ព័ន្ធអេស៊ើរ គឺប៉ាគីហ៊ាល ជាកូនរបស់អូក្រាន។
28. កងពលរបស់អេស៊ើរមានចំនួន ៤១ ៥០០ នាក់។
29. បន្ទាប់មក កុលសម្ព័ន្ធណែបថាលី មេដឹកនាំរបស់កុលសម្ព័ន្ធណែបថាលី គឺអហ៊ីរ៉ា ជាកូនរបស់អេណាន។
30. កងពលរបស់ណែបថាលីមានចំនួន ៥៣ ៤០០ នាក់។