2. «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ:កាលណាអ្នករាល់គ្នាចូលទៅក្នុងស្រុកដែលព្រះអម្ចាស់ប្រគល់ឲ្យអ្នករាល់គ្នាតាំងទីលំនៅ
3. ហើយពេលអ្នករាល់គ្នាធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ ទោះបីជាតង្វាយដុតទាំងមូលក្ដី ឬយញ្ញបូជាលាបំណន់ តង្វាយដោយស្ម័គ្រចិត្ត ឬតង្វាយសម្រាប់ពិធីបុណ្យដ៏សំខាន់ៗក្ដី នោះត្រូវយកគោ ឬចៀម មកថ្វាយ ដើម្បីឲ្យមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
4. អ្នកដែលយកតង្វាយមកថ្វាយ ត្រូវយកម្សៅបីគីឡូក្រាម លាយជាមួយប្រេងមួយលីត្រកន្លះ
5. និងយកស្រាទំពាំងបាយជូរមួយលីត្រកន្លះ មកថ្វាយជាមួយកូនចៀម ដែលត្រូវថ្វាយជាតង្វាយដុត ឬយញ្ញបូជា។
6. ប្រសិនបើអ្នកថ្វាយចៀមឈ្មោល ត្រូវយកម្សៅប្រាំមួយគីឡូក្រាម លាយជាមួយប្រេងពីរលីត្រ
7. និងស្រាទំពាំងបាយជូរពីរលីត្រ មកថ្វាយជាមួយ ជាតង្វាយដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។