5. កុលសម្ព័ន្ធស៊ីម្មាន គឺលោកសាផាត ជាកូនរបស់លោកហូរី។
6. កុលសម្ព័ន្ធយូដា គឺលោកកាលែប ជាកូនរបស់លោកយេភូនេ។
7. កុលសម្ព័ន្ធអ៊ីសាខារ គឺលោកយីកាល់ ជាកូនរបស់លោកយ៉ូសែប។
8. កុលសម្ព័ន្ធអេប្រាអ៊ីម គឺលោកហូសេ ជាកូនរបស់លោកនូន។
9. កុលសម្ព័ន្ធបេនយ៉ាមីន គឺលោកប៉ាល់ធី ជាកូនរបស់លោករ៉ាភូ។
10. កុលសម្ព័ន្ធសាប់យូឡូន គឺលោកកាឌាល ជាកូនរបស់លោកសូឌី។
11. កុលសម្ព័ន្ធម៉ាណាសេ ដែលជាកូនចៅលោកយ៉ូសែប គឺលោកកាឌី ជាកូនរបស់លោកស៊ូស៊ី។
12. កុលសម្ព័ន្ធដាន់ គឺលោកអាំមាល ជាកូនរបស់លោកកេម៉ាលី។
13. កុលសម្ព័ន្ធអេស៊ើ គឺលោកសេធើរ ជាកូនរបស់លោកមីកែល។
14. កុលសម្ព័ន្ធណែបថាលី គឺលោកណាប៊ី ជាកូនរបស់លោកវ៉ូបស៊ី។
15. កុលសម្ព័ន្ធកាដ គឺលោកកេអួល ជាកូនរបស់លោកម៉ាគី។
16. នេះហើយជាឈ្មោះរបស់អស់អ្នកដែលលោកម៉ូសេចាត់ឲ្យទៅសង្កេតមើលស្រុក។ លោកម៉ូសេបានដាក់ឈ្មោះលោកហូសេ ជាកូនរបស់លោកនូនថា យ៉ូស្វេ។
17. លោកម៉ូសេបានចាត់អ្នកទាំងនោះឲ្យទៅសង្កេតមើលស្រុក ទាំងប្រាប់ថា៖ «ចូរនាំគ្នាចេញពីទីនេះតាមតំបន់ណេកិប រួចឡើងទៅតាមតំបន់ភ្នំ។
18. ចូរសង្កេតមើលថា តើស្រុកនោះមានលក្ខណៈដូចម្ដេច តើប្រជាជនដែលរស់នៅក្នុងស្រុកនោះខ្លាំងពូកែ ឬខ្សោយ ពួកគេមានគ្នាតិច ឬច្រើន។