13. កុលសម្ព័ន្ធអេស៊ើ គឺលោកសេធើរ ជាកូនរបស់លោកមីកែល។
14. កុលសម្ព័ន្ធណែបថាលី គឺលោកណាប៊ី ជាកូនរបស់លោកវ៉ូបស៊ី។
15. កុលសម្ព័ន្ធកាដ គឺលោកកេអួល ជាកូនរបស់លោកម៉ាគី។
16. នេះហើយជាឈ្មោះរបស់អស់អ្នកដែលលោកម៉ូសេចាត់ឲ្យទៅសង្កេតមើលស្រុក។ លោកម៉ូសេបានដាក់ឈ្មោះលោកហូសេ ជាកូនរបស់លោកនូនថា យ៉ូស្វេ។
17. លោកម៉ូសេបានចាត់អ្នកទាំងនោះឲ្យទៅសង្កេតមើលស្រុក ទាំងប្រាប់ថា៖ «ចូរនាំគ្នាចេញពីទីនេះតាមតំបន់ណេកិប រួចឡើងទៅតាមតំបន់ភ្នំ។
18. ចូរសង្កេតមើលថា តើស្រុកនោះមានលក្ខណៈដូចម្ដេច តើប្រជាជនដែលរស់នៅក្នុងស្រុកនោះខ្លាំងពូកែ ឬខ្សោយ ពួកគេមានគ្នាតិច ឬច្រើន។
19. តើស្រុកដែលពួកគេរស់នៅនោះ ល្អ ឬអាក្រក់ តើក្រុងដែលពួកគេរស់នៅជាជំរំ ឬជាក្រុងដែលមានកំពែងរឹងមាំ។
20. ចំណែកឯទឹកដីវិញ តើមានជីជាតិល្អ ឬក៏ជាដីគ្មានជីជាតិ តើមានដើមឈើ ឬគ្មាន។ ចូរមានចិត្តក្លាហានឡើង ហើយនាំយកផ្លែឈើពីស្រុកនោះមកជាមួយផង»។ ពេលនោះ ជារដូវផ្លែទំពាំងបាយជូរទុំ។
21. ពួកគេក៏នាំគ្នាចេញទៅសង្កេតមើលស្រុក ចាប់តាំងពីវាលរហោស្ថានស៊ីនរហូតដល់រេហូប ដែលជាច្រកចូលក្រុងហាម៉ាត់។