ជន‌គណនា 12:10-14 Khmer Standard Version (KHSV)

10. ពពក*​ក៏​រសាត់​ឡើង​ចាក​ចេញ​ពី​ពន្លា​ដែរ។ ពេល​នោះ អ្នក​ស្រី​ម៉ារាម​ក៏​កើត​ឃ្លង់​ពេញ​ខ្លួន មាន​ពណ៌​ដូច​កប្បាស។ លោក​អើរ៉ុន​បែរ​ទៅ​រក​អ្នក​ស្រី​ម៉ារាម ឃើញ​គាត់​កើត​ឃ្លង់។

11. លោក​ក៏​ពោល​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «សូម​លោក​ប្អូន​ជា​ម្ចាស់ មេត្តា​យល់​អធ្យាស្រ័យ​ដល់​យើង​ទាំង​ពីរ​ផង។ យើង​ទាំង​ពីរ​បាន​ប្រព្រឹត្ត​លេលា និង​បាន​ប្រព្រឹត្ត​អំពើ​បាប!

12. សូម​កុំ​ឲ្យ​ម៉ារាម​ដូច​កូន​ដែល​កើត​មក​ស្លាប់ មាន​ស្បែក​រយីក‌រយាក​ដូច្នេះ​ឡើយ!»។

13. លោក​ម៉ូសេ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់​ថា៖ «ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​មេត្តា​ប្រោស​បង​ម៉ារាម​ឲ្យ​ជា​ឡើង​វិញ​ផង!»។

14. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​វិញ​ថា៖ «ប្រសិន​បើ​ឪពុក​របស់​គាត់​ស្ដោះ​ទឹក​មាត់​ដាក់​មុខ​គាត់ តើ​គាត់​ត្រូវ​បាក់​មុខ​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ​មែន ឬ​មិន​មែន? ដូច្នេះ ចូរ​បណ្ដេញ​គាត់​ឲ្យ​ចេញ​ទៅ​នៅ​ខាង​ក្រៅ​ជំរំ ចំនួន​ប្រាំ‌ពីរ​ថ្ងៃ បន្ទាប់​មក ទើប​គាត់​អាច​វិល​មក​វិញ​បាន»។

ជន‌គណនា 12