ជន‌គណនា 12:1-3 Khmer Standard Version (KHSV)

1. អ្នក​ស្រី​ម៉ារាម និង​លោក​អើរ៉ុន​មាន​ប្រសាសន៍​ជំទាស់​នឹង​លោក​ម៉ូសេ ស្ដី​អំពី​ស្ត្រី​សាសន៍​គូស ដែល​លោក​បាន​យក​មក​ធ្វើ​ជា​ភរិយា។

2. អ្នក​ទាំង​ពីរ​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អម្ចាស់​ពុំ​មែន​មាន​ព្រះ‌បន្ទូល​មក​ម៉ូសេ​តែ​ប៉ុណ្ណោះ​ទេ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ពួក​យើង​ដែរ!»។ ពេល​នោះ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​ពាក្យ​នេះ។

3. លោក​ម៉ូសេ​សុភាព​រាប‌សា​ជាង​គេ​បំផុត ក្នុង​ចំណោម​មនុស្ស​នៅ​លើ​ផែនដី​នេះ។

ជន‌គណនា 12