30. លោកហូបាប់តបថា៖ «ខ្ញុំមិនទៅទេ គឺខ្ញុំទៅស្រុករបស់ខ្ញុំ ជួបជុំនឹងក្រុមញាតិរបស់ខ្ញុំវិញ»។
31. លោកម៉ូសេមានប្រសាសន៍ថា៖ «សូមកុំបោះបង់ចោលពួកយើងឡើយ ដ្បិតបងស្គាល់កន្លែងដែលយើងអាចបោះជំរំក្នុងវាលរហោស្ថាន ហើយបងនឹងនាំផ្លូវពួកយើង។
32. ប្រសិនបើបងទៅជាមួយពួកយើង នោះពួកយើងនឹងឲ្យបងបានសប្បាយរួមជាមួយពួកយើង នៅពេលព្រះអម្ចាស់ប្រទានព្រះពរមកពួកយើង»។
33. ជនជាតិអ៊ីស្រាអែលនាំគ្នាចាកចេញពីភ្នំរបស់ព្រះអម្ចាស់ ធ្វើដំណើរអស់រយៈពេលបីថ្ងៃ។ ក្នុងពេលធ្វើដំណើរបីថ្ងៃនោះ គេសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់នៅខាងមុខ ដើម្បីស្វែងរកកន្លែងស្រួលឈប់សម្រាក។
34. ពេលពួកគេរើជំរំចេញដំណើរ ពពករបស់ព្រះអម្ចាស់ស្ថិតពីលើពួកគេ នៅពេលថ្ងៃ។
35. ពេលហិបរបស់ព្រះអម្ចាស់ចេញដំណើរ លោកម៉ូសេបន្លឺសំឡេងថា៖ «ព្រះអម្ចាស់អើយ សូមក្រោកឡើង សូមឲ្យបច្ចាមិត្តរបស់ព្រះអង្គត្រូវខ្ចាត់ខ្ចាយ! សូមឲ្យអស់អ្នកដែលស្អប់ព្រះអង្គ ត្រូវបាក់ទ័ពនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ!»។
36. ពេលគេដាក់ហិបចុះ លោកមានប្រសាសន៍ថា៖ «ព្រះអម្ចាស់អើយ សូមយាងមកគង់ជាមួយជនជាតិអ៊ីស្រាអែល ដែលមានចំនួនយ៉ាងច្រើនអនេកអនន្ត»។