17. គេបានរើព្រះពន្លា ហើយកូនចៅគើសុន និងកូនចៅម៉្រារី នាំគ្នាសែងព្រះពន្លានោះចេញដំណើរទៅ។
18. បន្ទាប់មក ទង់សញ្ញានៃជំរំរូបេនចេញដំណើរជាមួយកងទ័ពរបស់ខ្លួន ដែលមានកងពលរូបេន ដឹកនាំដោយលោកអេលីស៊ើរ ជាកូនរបស់លោកសេដេអ៊ើរ
19. កងពលរបស់កុលសម្ព័ន្ធស៊ីម្មាន ដឹកនាំដោយលោកស៊្លូមាល ជាកូនរបស់លោកស៊ូរីសាដាយ
20. និងកងពលរបស់កុលសម្ព័ន្ធកាដ ដឹកនាំដោយលោកអេលាសាប់ ជាកូនរបស់លោកដេអ៊ូអែល។
21. បន្ទាប់មក កូនចៅកេហាត់ចេញដំណើរទៅ ទាំងសែងទីសក្ការៈទៅជាមួយផង។ ពួកលេវីឯទៀតៗត្រូវដំឡើងព្រះពន្លាមុនពួកគេទៅដល់។
22. បន្ទាប់មកទៀត ទង់សញ្ញានៃជំរំអេប្រាអ៊ីមចេញដំណើរជាមួយកងទ័ពរបស់ខ្លួន ដែលមានកងពលអេប្រាអ៊ីម ដឹកនាំដោយលោកអេលីសាម៉ា ជាកូនរបស់លោកអាំមីហ៊ូដ
23. កងពលរបស់កុលសម្ព័ន្ធម៉ាណាសេ ដឹកនាំដោយលោកកាម៉ាលាល ជាកូនរបស់លោកផ្ដាស៊ើរ
24. និងកងពលរបស់កុលសម្ព័ន្ធបេនយ៉ាមីន ដឹកនាំដោយលោកអប៊ីដាន ជាកូនរបស់លោកគីដាហូនី។