25. ក្នុងកុលសម្ព័ន្ធកាដជំរឿនបានទាំងអស់ ៤៥ ៦៥០ នាក់។
26. កូនចៅលោកយូដា រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន
27. ក្នុងកុលសម្ព័ន្ធយូដាជំរឿនបានទាំងអស់ ៧៤ ៦០០ នាក់។
28. កូនចៅលោកអ៊ីសាខារ រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន
29. ក្នុងកុលសម្ព័ន្ធអ៊ីសាខារ ជំរឿនបានទាំងអស់ ៥៤ ៤០០នាក់។
30. កូនចៅលោកសាប់យូឡូន រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន
31. ក្នុងកុលសម្ព័ន្ធសាប់យូឡូនជំរឿនបានទាំងអស់ ៥៧ ៤០០ នាក់។