54. ភ្លាមនោះ លោកអប៊ីម៉ាឡេកហៅយុវជនដែលកាន់អាវុធរបស់គាត់មក ហើយបង្គាប់ថា៖ «ចូរហូតដាវសម្លាប់ខ្ញុំទៅ ដើម្បីកុំឲ្យគេនិយាយថា មានស្ត្រីម្នាក់បានសម្លាប់ខ្ញុំឡើយ»។ យុវជននោះក៏ចាក់ទម្លុះគាត់ ហើយគាត់ក៏ស្លាប់ទៅ។
55. កាលជនជាតិអ៊ីស្រាអែលឃើញថា គាត់បានស្លាប់ហើយនោះ គេក៏វិលត្រឡប់ទៅកាន់ទីលំនៅរបស់គេរៀងៗខ្លួនវិញ។
56. គឺយ៉ាងនេះហើយ ដែលព្រះជាម្ចាស់ដាក់ទោសលោកអប៊ីម៉ាឡេក សមនឹងអំពើអាក្រក់ដែលគាត់បានធ្វើចំពោះឪពុករបស់គាត់ ដោយសម្លាប់បងប្អូនគាត់ទាំងចិតសិបនាក់។
57. ព្រះជាម្ចាស់ក៏បានដាក់ទោសអ្នកក្រុងស៊ីគែម សមនឹងអំពើអាក្រក់ទាំងប៉ុន្មានដែលពួកគេបានប្រព្រឹត្តដែរ គឺស្របតាមពាក្យបណ្ដាសារបស់លោកយ៉ូថាម ជាកូនរបស់លោកយេរូបាល បានថ្លែងទាស់នឹងពួកគេ។