ចៅហ្វាយ 9:1-5 Khmer Standard Version (KHSV)

1. លោក​អប៊ីម៉ា‌ឡេក ជា​កូន​របស់​លោក​យេរូ‌បាល បាន​ទៅ​ស៊ីគែម រក​បង‌ប្អូន​ខាង​ម្ដាយ​របស់​គាត់ និង​ញាតិ‌សន្ដាន​ទាំង​ប៉ុន្មាន​ខាង​ម្ដាយ ហើយ​ពោល​ថា៖

2. «សូម​បង‌ប្អូន​ទៅ​សួរ​អ្នក​មុខ​អ្នក​ការ​ទាំង​អស់ នៅ​ស៊ីគែម​ថា តើ​អស់​លោក​ចង់​ឲ្យ​កូន​របស់​លោក​យេរូ‌បាល ទាំង​ចិត‌សិប​នាក់​គ្រប់‌គ្រង​លើ​អស់​លោក ឬ​ក៏​ចង់​ឲ្យ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ? សូម​កុំ​ភ្លេច​ថា ខ្ញុំ​ជា​សាច់​ឈាម​របស់​អស់​លោក»។

3. បង‌ប្អូន​ខាង​ម្ដាយ​របស់​លោក​អប៊ីម៉ា‌ឡេក​នាំ​ពាក្យ​នេះ ទៅ​ជម្រាប​ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម។ ពួក​គេ​នាំ​គ្នា​គាំទ្រ​លោក​អប៊ីម៉ា‌ឡេក ដោយ​គិត​ថា គាត់​ជា​សាច់​ឈាម​របស់​ពួក​គេ។

4. ពួក​គេ​យក​ប្រាក់​ម្ភៃ​តម្លឹង​ពី​វិហារ​របស់​ព្រះ​បាល‌បេរីត ជូន​គាត់។ លោក​អប៊ីម៉ា‌ឡេក​យក​ប្រាក់​នេះ​ទៅ​ជួល​មនុស្ស​ពាល និង​មនុស្ស​អានា‌ថា ឲ្យ​មក​តាម​គាត់។

5. បន្ទាប់​មក គាត់​ទៅ​ផ្ទះ​ឪពុក​របស់​គាត់ នៅ​អូប្រា ហើយ​នៅ​ទី​នោះ គាត់​សម្លាប់​បង‌ប្អូន​របស់​គាត់ គឺ​កូន​របស់​លោក​យេរូ‌បាល​ទាំង​ចិត‌សិប​នាក់ ក្នុង​ពេល​តែ​មួយ។ មាន​តែ​យ៉ូថាម ដែល​ជា​កូន​ពៅ​ម្នាក់​គត់​បាន​រួច​ជីវិត ព្រោះ​លោក​លាក់​ខ្លួន។

ចៅហ្វាយ 9