8. បន្ទាប់មក លោកគេឌានឲ្យជនជាតិអ៊ីស្រាអែលត្រឡប់ទៅជំរំរៀងៗខ្លួន លោកទុកតែទាហានបីរយនាក់ឲ្យនៅជាមួយ ព្រមទាំងស្បៀងអាហារ និងស្នែងសម្រាប់ផ្លុំ។ រីឯទីតាំងទ័ពរបស់ជនជាតិម៉ាឌានស្ថិតនៅខាងក្រោម គឺនៅវាលទំនាប។
9. នៅយប់នោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកគេឌានថា៖ «ចូរក្រោកឡើង ហើយចុះទៅវាយទីតាំងទ័ពរបស់សត្រូវចុះ ដ្បិតយើងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ។
10. ប្រសិនបើអ្នកខ្លាច មិនហ៊ានចុះទៅវាយខ្មាំងទេនោះ ចូរនាំពួរ៉ា ជាបាវបម្រើរបស់អ្នក ចុះទៅមើលជាមុនសិន។
11. អ្នកនឹងឮសេចក្ដីដែលគេនិយាយគ្នា ហើយអ្នកនឹងមានកម្លាំងចិត្តជាមិនខាន។ ដូច្នេះ ចូរទៅទីតាំងទ័ពរបស់ខ្មាំងចុះ»។ លោកក៏ទៅជាមួយពួរ៉ា ជាអ្នកបម្រើរបស់លោក រហូតដល់ខ្សែត្រៀមរបស់ខ្មាំងសត្រូវ។