5. ភ្នំទាំងឡាយរលាយនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ជាព្រះនៃភ្នំស៊ីណៃគឺព្រះនៃជនជាតិអ៊ីស្រាអែល។
6. នៅជំនាន់លោកសាំកើរ ជាកូនលោកអណាតនៅជំនាន់នាងយ៉ាអែលគ្មាននរណាធ្វើដំណើរតាមផ្លូវទេគឺគេធ្វើដំណើរតែតាមផ្លូវវាង។
7. ប្រជាជនបានបោះបង់ចោលភូមិទាំងឡាយនៅស្រុកអ៊ីស្រាអែល គ្មានអ្នកដឹកនាំទេរហូតទាល់តែព្រះជាម្ចាស់ឲ្យដេបូរ៉ាខ្ញុំនេះក្រោកឡើង គឺឲ្យខ្ញុំក្រោកឡើងធ្វើជាម្ដាយរបស់ជនជាតិអ៊ីស្រាអែល។
8. ប្រជាជនបានជ្រើសរើសព្រះថ្មីៗទៀតពេលនោះ សង្គ្រាមក៏ផ្ទុះឡើង។ក្នុងចំណោមប្រជាជនអ៊ីស្រាអែលបួនម៉ឺននាក់គេរកតែខែល ឬលំពែងមួយមិនបានផង។
9. ខ្ញុំពេញចិត្តនឹងមេទ័ពទាំងឡាយរបស់ជនជាតិអ៊ីស្រាអែលហើយក្នុងចំណោមប្រជាជន ខ្ញុំពេញចិត្តនឹងអស់អ្នកដែលស្ម័គ្រចិត្តចេញទៅច្បាំងសូមសរសើរតម្កើងព្រះអម្ចាស់!
10. អស់អ្នកដែលជិះមេលាសម្បុរសអស់អ្នកដែលអង្គុយលើកំរាលព្រំនិងអស់អ្នកដែលដើរតាមផ្លូវអើយចូររិះគិតពិចារណាចុះ!
11. ពួកអ្នកដងទឹកនាំគ្នាច្រៀងនៅក្បែរអណ្ដូងរៀបរាប់អំពីព្រះហឫទ័យសុចរិតរបស់ព្រះអម្ចាស់គឺព្រះអង្គប្រទានឲ្យជនជាតិអ៊ីស្រាអែលមានជ័យជំនះ!ពេលនោះ ប្រជាជនរបស់ព្រះអម្ចាស់នាំគ្នាចុះទៅកាន់ទ្វារក្រុង។
12. ចូរភ្ញាក់ឡើង ចូរភ្ញាក់ឡើង ដេបូរ៉ាអើយចូរភ្ញាក់ឡើង ចូរភ្ញាក់ឡើង ច្រៀងបទមួយ!បារ៉ាក់ ជាកូនលោកអប៊ីណោមអើយចូរក្រោកឡើង នាំប្រជាជនដែលជាប់ជាឈ្លើយត្រឡប់មកវិញ។
13. អស់អ្នកដែលរួចពីស្លាប់បានទៅជួបជុំនឹងមេដឹកនាំរបស់ខ្លួនប្រជាជនរបស់ព្រះអម្ចាស់ក៏នាំគ្នាចូលមកជិតខ្ញុំរួមជាមួយវីរជនឯទៀតៗ។
14. អ្នកខ្លះមកពីកុលសម្ព័ន្ធអេប្រាអ៊ីមដែលនៅជាប់នឹងស្រុកអាម៉ាឡេកកុលសម្ព័ន្ធបេនយ៉ាមីនក៏មកតាមដែរហើយរួមកម្លាំងជាមួយពលទ័ពរបស់គេផង។មានមេទ័ពមកពីអំបូរម៉ាកៀរហើយនាយទាហានមកពីកុលសម្ព័ន្ធសាប់យូឡូន
15. ពួកប្រមុខនៃកុលសម្ព័ន្ធអ៊ីសាខារបានទៅជាមួយដេបូរ៉ា។កុលសម្ព័ន្ធអ៊ីសាខារក៏ទៅជាមួយបារ៉ាក់ដែរគេរត់តាមក្រោយលោក រហូតដល់ជ្រលងភ្នំ។រីឯកុលសម្ព័ន្ធរូបេនវិញគេគិតតែពីជជែកគ្នាមិនចេះចប់។
16. ហេតុអ្វីបានជាអ្នកនៅស្ទាក់ស្ទើរហើយស្ដាប់សំឡេងពួកគង្វាលហៅហ្វូងសត្វខ្លួនដូច្នេះ?មែនហើយ នៅក្នុងពួករូបេនគេគិតតែពីជជែកគ្នាមិនចេះចប់។
17. កុលសម្ព័ន្ធនានា នៅស្រុកកាឡាដដែលស្ថិតនៅខាងកើតទន្លេយ័រដាន់មិនបានមកជួយទេកុលសម្ព័ន្ធដាន់នៅសំងំនៅលើនាវាកុលសម្ព័ន្ធអេស៊ើរក៏នៅសំងំតាមឆ្នេរសមុទ្រជិតកំពង់ផែដែរ។
18. រីឯកុលសម្ព័ន្ធសាប់យូឡូនក៏ដូចជាកុលសម្ព័ន្ធណែបថាលីដែរប្រជាជនរបស់គេស៊ូប្ដូរជីវិតក្នុងសមរភូមិនៅតាមតំបន់ភ្នំ។
19. ស្ដេចរបស់ខ្មាំងនាំគ្នាលើកទ័ពមកស្ដេចរបស់ជនជាតិកាណានលើកគ្នាមកច្បាំងនៅតាណាក់ ក្បែរប្រភពទឹកមេគីដោតែពួកគេពុំបានទទួលប្រាក់ជាជយភ័ណ្ឌអ្វីសោះឡើយ។
20. ផ្កាយទាំងឡាយបានជួយច្បាំងពីលើមេឃផ្កាយទាំងនោះគោចរតាមផ្លូវរបស់វាមកច្បាំងជាមួយស៊ីសេរ៉ា។
21. ឱទឹកជ្រោះគីសូន ជ្រោះគីសូនដែលមានទឹកហូរ តាំងពីបុរាណកាលមកអើយអ្នកបានហូរនាំខ្មាំងសត្រូវចេញទៅ។ខ្ញុំនឹងជាន់ខ្មាំងសត្រូវ ដោយចិត្តមោះមុត!
22. ពេលនោះ មានឮសន្ធឹកជើងសេះកក្រើកផ្ទៃដីគឺពលទ័ពសេះដ៏ខ្លាំងពូកែ។
23. ទេវតា*នៃព្រះអម្ចាស់ប្រកាសថា៖ចូរដាក់បណ្ដាសាក្រុងមេរ៉ូសចុះចូរដាក់បណ្ដាសាអ្នកក្រុងនោះផងពីព្រោះគេមិនបានមកជួយព្រះអម្ចាស់គឺគេមិនបានមកជួយព្រះអម្ចាស់រួមជាមួយពួកវីរជនទេ។
24. សូមព្រះជាម្ចាស់ប្រទានពរដល់នាងយ៉ាអែលជាភរិយារបស់លោកហេប៊ើ ជនជាតិកែនលើសស្ត្រីទាំងឡាយ!សូមព្រះអង្គប្រទានពរដល់នាងលើសស្ត្រីទាំងឡាយដែលរស់នៅក្នុងជំរំ។
25. ស៊ីសេរ៉ាបានសុំទឹក តែនាងបានឲ្យទឹកដោះគឺយកទឹកដោះដែលមានជាតិខ្លាញ់ដាក់ក្នុងពែងដ៏ប្រណីត