3. ស្ដេចទាំងឡាយអើយ សូមស្ដាប់!អ្នកដឹកនាំទាំងឡាយអើយចូរផ្ទៀងត្រចៀកស្ដាប់!ខ្ញុំនឹងច្រៀងថ្វាយព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល។ខ្ញុំនឹងស្មូត្រទំនុកតម្កើងថ្វាយព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល។
4. ឱព្រះអម្ចាស់អើយកាលព្រះអង្គយាងចាកចេញពីស្រុកសៀរកាលព្រះអង្គយាងមកពីស្រុកអេដុមនោះផែនដីបានរញ្ជួយ មេឃក៏ប្រែជាខ្មៅងងឹតពពកក៏បង្អុរភ្លៀងចុះមកយ៉ាងខ្លាំង។
5. ភ្នំទាំងឡាយរលាយនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ជាព្រះនៃភ្នំស៊ីណៃគឺព្រះនៃជនជាតិអ៊ីស្រាអែល។
6. នៅជំនាន់លោកសាំកើរ ជាកូនលោកអណាតនៅជំនាន់នាងយ៉ាអែលគ្មាននរណាធ្វើដំណើរតាមផ្លូវទេគឺគេធ្វើដំណើរតែតាមផ្លូវវាង។
7. ប្រជាជនបានបោះបង់ចោលភូមិទាំងឡាយនៅស្រុកអ៊ីស្រាអែល គ្មានអ្នកដឹកនាំទេរហូតទាល់តែព្រះជាម្ចាស់ឲ្យដេបូរ៉ាខ្ញុំនេះក្រោកឡើង គឺឲ្យខ្ញុំក្រោកឡើងធ្វើជាម្ដាយរបស់ជនជាតិអ៊ីស្រាអែល។
8. ប្រជាជនបានជ្រើសរើសព្រះថ្មីៗទៀតពេលនោះ សង្គ្រាមក៏ផ្ទុះឡើង។ក្នុងចំណោមប្រជាជនអ៊ីស្រាអែលបួនម៉ឺននាក់គេរកតែខែល ឬលំពែងមួយមិនបានផង។
9. ខ្ញុំពេញចិត្តនឹងមេទ័ពទាំងឡាយរបស់ជនជាតិអ៊ីស្រាអែលហើយក្នុងចំណោមប្រជាជន ខ្ញុំពេញចិត្តនឹងអស់អ្នកដែលស្ម័គ្រចិត្តចេញទៅច្បាំងសូមសរសើរតម្កើងព្រះអម្ចាស់!
10. អស់អ្នកដែលជិះមេលាសម្បុរសអស់អ្នកដែលអង្គុយលើកំរាលព្រំនិងអស់អ្នកដែលដើរតាមផ្លូវអើយចូររិះគិតពិចារណាចុះ!
11. ពួកអ្នកដងទឹកនាំគ្នាច្រៀងនៅក្បែរអណ្ដូងរៀបរាប់អំពីព្រះហឫទ័យសុចរិតរបស់ព្រះអម្ចាស់គឺព្រះអង្គប្រទានឲ្យជនជាតិអ៊ីស្រាអែលមានជ័យជំនះ!ពេលនោះ ប្រជាជនរបស់ព្រះអម្ចាស់នាំគ្នាចុះទៅកាន់ទ្វារក្រុង។
12. ចូរភ្ញាក់ឡើង ចូរភ្ញាក់ឡើង ដេបូរ៉ាអើយចូរភ្ញាក់ឡើង ចូរភ្ញាក់ឡើង ច្រៀងបទមួយ!បារ៉ាក់ ជាកូនលោកអប៊ីណោមអើយចូរក្រោកឡើង នាំប្រជាជនដែលជាប់ជាឈ្លើយត្រឡប់មកវិញ។