22. ពេលនោះ មានឮសន្ធឹកជើងសេះកក្រើកផ្ទៃដីគឺពលទ័ពសេះដ៏ខ្លាំងពូកែ។
23. ទេវតា*នៃព្រះអម្ចាស់ប្រកាសថា៖ចូរដាក់បណ្ដាសាក្រុងមេរ៉ូសចុះចូរដាក់បណ្ដាសាអ្នកក្រុងនោះផងពីព្រោះគេមិនបានមកជួយព្រះអម្ចាស់គឺគេមិនបានមកជួយព្រះអម្ចាស់រួមជាមួយពួកវីរជនទេ។
24. សូមព្រះជាម្ចាស់ប្រទានពរដល់នាងយ៉ាអែលជាភរិយារបស់លោកហេប៊ើ ជនជាតិកែនលើសស្ត្រីទាំងឡាយ!សូមព្រះអង្គប្រទានពរដល់នាងលើសស្ត្រីទាំងឡាយដែលរស់នៅក្នុងជំរំ។
25. ស៊ីសេរ៉ាបានសុំទឹក តែនាងបានឲ្យទឹកដោះគឺយកទឹកដោះដែលមានជាតិខ្លាញ់ដាក់ក្នុងពែងដ៏ប្រណីត
26. បន្ទាប់មក នាងលូកដៃឆ្វេងទៅចាប់ចម្រឹងហើយដៃស្ដាំចាប់ញញួររបស់ជាងរួចនាងដំស៊ីសេរ៉ានឹងញញួរបែកលលាដ៍ក្បាលព្រមទាំងចោះទម្លុះសៀតផ្កាទៀតផង។
27. ស៊ីសេរ៉ាទន់ជង្គង់ដួលដេកនៅទាបជើងនាង។គឺទន់ជង្គង់ដួលស្លាប់បាត់ទៅ។
28. ម្ដាយរបស់ស៊ីសេរ៉ាសម្លឹងមើលតាមប្រឡោះគាត់សម្លឹងមើលតាមបង្អួច ទាំងពោលថា៖ហេតុអ្វីបានជារទេះកូនខ្ញុំក្រមកដល់ម៉្លេះ?ហេតុអ្វីបានជាទ័ពរទេះមកយឺតម៉្លេះ?
29. ស្ត្រីបម្រើដែលឆ្លាតជាងគេនាំគ្នាជម្រាបគាត់ហើយគាត់ក៏ទន្ទេញចម្លើយរបស់ពួកគេថា:
30. ពួកទាហានប្រាកដជានៅប្រមូលជយភ័ណ្ឌពួកគេកំពុងតែចែកជយភ័ណ្ឌទាហានម្នាក់ទទួលបានស្រីក្រមុំម្នាក់ ឬពីរនាក់ស៊ីសេរ៉ាទទួលបានផ្ទាំងសំពត់ពណ៌និងក្រណាត់ប៉ាក់។អ្នកមានជ័យជំនះទទួលសម្លៀកបំពាក់ពណ៌ធ្វើពីក្រណាត់ប៉ាក់មួយផ្ទាំង ឬពីរផ្ទាំងសម្រាប់បង់ក។
31. ឱព្រះអម្ចាស់អើយសូមឲ្យខ្មាំងសត្រូវទាំងប៉ុន្មានរបស់ព្រះអង្គវិនាសអន្តរាយដូច្នោះដែរ!សូមឲ្យអ្នកដែលស្រឡាញ់ព្រះអង្គបានដូចព្រះអាទិត្យមានរស្មីភ្លឺចាំងចែង»។ស្រុកទេសក៏បានសុខសាន្តត្រាណអស់រយៈពេលសែសិបឆ្នាំ។