19. ស្ដេចរបស់ខ្មាំងនាំគ្នាលើកទ័ពមកស្ដេចរបស់ជនជាតិកាណានលើកគ្នាមកច្បាំងនៅតាណាក់ ក្បែរប្រភពទឹកមេគីដោតែពួកគេពុំបានទទួលប្រាក់ជាជយភ័ណ្ឌអ្វីសោះឡើយ។
20. ផ្កាយទាំងឡាយបានជួយច្បាំងពីលើមេឃផ្កាយទាំងនោះគោចរតាមផ្លូវរបស់វាមកច្បាំងជាមួយស៊ីសេរ៉ា។
21. ឱទឹកជ្រោះគីសូន ជ្រោះគីសូនដែលមានទឹកហូរ តាំងពីបុរាណកាលមកអើយអ្នកបានហូរនាំខ្មាំងសត្រូវចេញទៅ។ខ្ញុំនឹងជាន់ខ្មាំងសត្រូវ ដោយចិត្តមោះមុត!
22. ពេលនោះ មានឮសន្ធឹកជើងសេះកក្រើកផ្ទៃដីគឺពលទ័ពសេះដ៏ខ្លាំងពូកែ។
23. ទេវតា*នៃព្រះអម្ចាស់ប្រកាសថា៖ចូរដាក់បណ្ដាសាក្រុងមេរ៉ូសចុះចូរដាក់បណ្ដាសាអ្នកក្រុងនោះផងពីព្រោះគេមិនបានមកជួយព្រះអម្ចាស់គឺគេមិនបានមកជួយព្រះអម្ចាស់រួមជាមួយពួកវីរជនទេ។
24. សូមព្រះជាម្ចាស់ប្រទានពរដល់នាងយ៉ាអែលជាភរិយារបស់លោកហេប៊ើ ជនជាតិកែនលើសស្ត្រីទាំងឡាយ!សូមព្រះអង្គប្រទានពរដល់នាងលើសស្ត្រីទាំងឡាយដែលរស់នៅក្នុងជំរំ។
25. ស៊ីសេរ៉ាបានសុំទឹក តែនាងបានឲ្យទឹកដោះគឺយកទឹកដោះដែលមានជាតិខ្លាញ់ដាក់ក្នុងពែងដ៏ប្រណីត
26. បន្ទាប់មក នាងលូកដៃឆ្វេងទៅចាប់ចម្រឹងហើយដៃស្ដាំចាប់ញញួររបស់ជាងរួចនាងដំស៊ីសេរ៉ានឹងញញួរបែកលលាដ៍ក្បាលព្រមទាំងចោះទម្លុះសៀតផ្កាទៀតផង។
27. ស៊ីសេរ៉ាទន់ជង្គង់ដួលដេកនៅទាបជើងនាង។គឺទន់ជង្គង់ដួលស្លាប់បាត់ទៅ។
28. ម្ដាយរបស់ស៊ីសេរ៉ាសម្លឹងមើលតាមប្រឡោះគាត់សម្លឹងមើលតាមបង្អួច ទាំងពោលថា៖ហេតុអ្វីបានជារទេះកូនខ្ញុំក្រមកដល់ម៉្លេះ?ហេតុអ្វីបានជាទ័ពរទេះមកយឺតម៉្លេះ?
29. ស្ត្រីបម្រើដែលឆ្លាតជាងគេនាំគ្នាជម្រាបគាត់ហើយគាត់ក៏ទន្ទេញចម្លើយរបស់ពួកគេថា: