16. ហេតុអ្វីបានជាអ្នកនៅស្ទាក់ស្ទើរហើយស្ដាប់សំឡេងពួកគង្វាលហៅហ្វូងសត្វខ្លួនដូច្នេះ?មែនហើយ នៅក្នុងពួករូបេនគេគិតតែពីជជែកគ្នាមិនចេះចប់។
17. កុលសម្ព័ន្ធនានា នៅស្រុកកាឡាដដែលស្ថិតនៅខាងកើតទន្លេយ័រដាន់មិនបានមកជួយទេកុលសម្ព័ន្ធដាន់នៅសំងំនៅលើនាវាកុលសម្ព័ន្ធអេស៊ើរក៏នៅសំងំតាមឆ្នេរសមុទ្រជិតកំពង់ផែដែរ។
18. រីឯកុលសម្ព័ន្ធសាប់យូឡូនក៏ដូចជាកុលសម្ព័ន្ធណែបថាលីដែរប្រជាជនរបស់គេស៊ូប្ដូរជីវិតក្នុងសមរភូមិនៅតាមតំបន់ភ្នំ។
19. ស្ដេចរបស់ខ្មាំងនាំគ្នាលើកទ័ពមកស្ដេចរបស់ជនជាតិកាណានលើកគ្នាមកច្បាំងនៅតាណាក់ ក្បែរប្រភពទឹកមេគីដោតែពួកគេពុំបានទទួលប្រាក់ជាជយភ័ណ្ឌអ្វីសោះឡើយ។
20. ផ្កាយទាំងឡាយបានជួយច្បាំងពីលើមេឃផ្កាយទាំងនោះគោចរតាមផ្លូវរបស់វាមកច្បាំងជាមួយស៊ីសេរ៉ា។
21. ឱទឹកជ្រោះគីសូន ជ្រោះគីសូនដែលមានទឹកហូរ តាំងពីបុរាណកាលមកអើយអ្នកបានហូរនាំខ្មាំងសត្រូវចេញទៅ។ខ្ញុំនឹងជាន់ខ្មាំងសត្រូវ ដោយចិត្តមោះមុត!
22. ពេលនោះ មានឮសន្ធឹកជើងសេះកក្រើកផ្ទៃដីគឺពលទ័ពសេះដ៏ខ្លាំងពូកែ។
23. ទេវតា*នៃព្រះអម្ចាស់ប្រកាសថា៖ចូរដាក់បណ្ដាសាក្រុងមេរ៉ូសចុះចូរដាក់បណ្ដាសាអ្នកក្រុងនោះផងពីព្រោះគេមិនបានមកជួយព្រះអម្ចាស់គឺគេមិនបានមកជួយព្រះអម្ចាស់រួមជាមួយពួកវីរជនទេ។
24. សូមព្រះជាម្ចាស់ប្រទានពរដល់នាងយ៉ាអែលជាភរិយារបស់លោកហេប៊ើ ជនជាតិកែនលើសស្ត្រីទាំងឡាយ!សូមព្រះអង្គប្រទានពរដល់នាងលើសស្ត្រីទាំងឡាយដែលរស់នៅក្នុងជំរំ។
25. ស៊ីសេរ៉ាបានសុំទឹក តែនាងបានឲ្យទឹកដោះគឺយកទឹកដោះដែលមានជាតិខ្លាញ់ដាក់ក្នុងពែងដ៏ប្រណីត
26. បន្ទាប់មក នាងលូកដៃឆ្វេងទៅចាប់ចម្រឹងហើយដៃស្ដាំចាប់ញញួររបស់ជាងរួចនាងដំស៊ីសេរ៉ានឹងញញួរបែកលលាដ៍ក្បាលព្រមទាំងចោះទម្លុះសៀតផ្កាទៀតផង។