ចៅហ្វាយ 5:11-18 Khmer Standard Version (KHSV)

11. ពួក​អ្នក​ដង​ទឹក​នាំ​គ្នា​ច្រៀង​នៅ​ក្បែរ​អណ្ដូងរៀប​រាប់​អំពី​ព្រះ‌ហឫទ័យ​សុចរិត​របស់​ព្រះ‌អម្ចាស់គឺ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែលមាន​ជ័យ‌ជំនះ!ពេល​នោះ ប្រជា‌ជន​របស់​ព្រះ‌អម្ចាស់នាំ​គ្នា​ចុះ​ទៅ​កាន់​ទ្វារ​ក្រុង។

12. ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឡើង ដេបូរ៉ា​អើយចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឡើង ច្រៀង​បទ​មួយ!បារ៉ាក់ ជា​កូន​លោក​អប៊ី‌ណោម​អើយចូរ​ក្រោក​ឡើង នាំ​ប្រជា‌ជន​ដែល​ជាប់​ជា​ឈ្លើយត្រឡប់​មក​វិញ។

13. អស់​អ្នក​ដែល​រួច​ពី​ស្លាប់បាន​ទៅ​ជួប‌ជុំ​នឹង​មេ​ដឹក​នាំ​របស់​ខ្លួនប្រជា‌ជន​របស់​ព្រះ‌អម្ចាស់​ក៏​នាំ​គ្នា​ចូល​មក​ជិត​ខ្ញុំរួម​ជា​មួយ​វីរ‌ជន​ឯ​ទៀតៗ។

14. អ្នក​ខ្លះ​មក​ពី​កុល‌សម្ព័ន្ធ​អេប្រាអ៊ីមដែល​នៅ​ជាប់​នឹង​ស្រុក​អាម៉ា‌ឡេកកុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ក៏​មក​តាម​ដែរហើយ​រួម​កម្លាំង​ជា​មួយ​ពល​ទ័ព​របស់​គេ​ផង។មាន​មេ‌ទ័ព​មក​ពី​អំបូរ​ម៉ាកៀរហើយ​នាយ​ទាហាន​មក​ពី​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន

15. ពួក​ប្រមុខ​នៃ​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារបាន​ទៅ​ជា​មួយ​ដេបូរ៉ា។កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ​ក៏​ទៅ​ជា​មួយ​បារ៉ាក់​ដែរគេ​រត់​តាម​ក្រោយ​លោក រហូត​ដល់​ជ្រលង​ភ្នំ។រីឯ​កុល‌សម្ព័ន្ធ​រូបេន​វិញគេ​គិត​តែ​ពី​ជជែក​គ្នា​មិន​ចេះ​ចប់។

16. ហេតុ​អ្វី​បាន​ជា​អ្នក​នៅ​ស្ទាក់​ស្ទើរហើយ​ស្ដាប់​សំឡេង​ពួក​គង្វាលហៅ​ហ្វូង​សត្វ​ខ្លួន​ដូច្នេះ?មែន​ហើយ នៅ​ក្នុង​ពួក​រូបេនគេ​គិត​តែ​ពី​ជជែក​គ្នា​មិន​ចេះ​ចប់។

17. កុល‌សម្ព័ន្ធ​នានា នៅ​ស្រុក​កាឡាដដែល​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រដាន់មិន​បាន​មក​ជួយ​ទេកុល‌សម្ព័ន្ធ​ដាន់​នៅ​សំងំ​នៅ​លើ​នា​វាកុល‌សម្ព័ន្ធ​អេ‌ស៊ើរ​ក៏​នៅ​សំងំ​តាម​ឆ្នេរ​សមុទ្រជិត​កំពង់‌ផែ​ដែរ។

18. រីឯ​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូនក៏​ដូច​ជា​កុល‌សម្ព័ន្ធ​ណែប‌ថាលី​ដែរប្រជា‌ជន​របស់​គេ​ស៊ូ​ប្ដូរ​ជីវិត​ក្នុង​សមរ‌ភូមិនៅ​តាម​តំបន់​ភ្នំ។

ចៅហ្វាយ 5