1. នៅថ្ងៃនោះ លោកស្រីដេបូរ៉ា និងលោកបារ៉ាក់ ជាកូនរបស់លោកអប៊ីណោម នាំគ្នាច្រៀងថា៖
2. «នៅស្រុកអ៊ីស្រាអែលប្រជាជនថ្វាយជីវិតទាំងស្រុងទៅព្រះជាម្ចាស់ហើយស្ម័គ្រចិត្តចេញទៅប្រយុទ្ធសូមសរសើរតម្កើងព្រះអម្ចាស់!
3. ស្ដេចទាំងឡាយអើយ សូមស្ដាប់!អ្នកដឹកនាំទាំងឡាយអើយចូរផ្ទៀងត្រចៀកស្ដាប់!ខ្ញុំនឹងច្រៀងថ្វាយព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល។ខ្ញុំនឹងស្មូត្រទំនុកតម្កើងថ្វាយព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល។
4. ឱព្រះអម្ចាស់អើយកាលព្រះអង្គយាងចាកចេញពីស្រុកសៀរកាលព្រះអង្គយាងមកពីស្រុកអេដុមនោះផែនដីបានរញ្ជួយ មេឃក៏ប្រែជាខ្មៅងងឹតពពកក៏បង្អុរភ្លៀងចុះមកយ៉ាងខ្លាំង។