30. កូនចៅដាន់បានយករូបព្រះមកតម្កល់សម្រាប់ថ្វាយបង្គំ ហើយតែងតាំងលោកយ៉ូណាថាន ជាកូនលោកគែរសូម ដែលត្រូវជាពូជពង្សរបស់លោកម៉ូសេឲ្យធ្វើជាបូជាចារ្យ សម្រាប់កុលសម្ព័ន្ធដាន់។ ពូជពង្សរបស់លោកយ៉ូណាថានបានបន្តតំណែងបូជាចារ្យ រហូតដល់ជំនាន់ដែលប្រជាជនត្រូវគេកៀរយកទៅជាឈ្លើយសឹក។
31. ក្នុងអំឡុងពេលដែលពួកគេមានព្រះដំណាក់របស់ព្រះជាម្ចាស់នៅស៊ីឡូ ក៏ពួកគេនៅតែរក្សាទុករូបព្រះរបស់លោកមីកាជារៀងរហូត។