6. នៅគ្រានោះ ក្នុងស្រុកអ៊ីស្រាអែលគ្មានស្ដេចសោយរាជ្យទេ ម្នាក់ៗធ្វើអ្វីៗតាមតែខ្លួនយល់ឃើញ។
7. មានយុវបុរសលេវីម្នាក់ពីកុលសម្ព័ន្ធយូដា រស់នៅភូមិបេថ្លេហិម ក្នុងស្រុកយូដា។
8. គាត់ចាកចេញពីភូមិបេថ្លេហិមទៅរកកន្លែងស្នាក់នៅផ្សេងទៀត។ ពេលធ្វើដំណើរនោះ គាត់បានទៅដល់ផ្ទះលោកមីកា ក្នុងតំបន់ភ្នំអេប្រាអ៊ីម។
9. លោកមីកាសួរគាត់ថា៖ «តើអ្នកអញ្ជើញមកពីណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំជាពួកលេវី មកពីភូមិបេថ្លេហិម ក្នុងស្រុកយូដា ហើយខ្ញុំកំពុងដើររកមើលកន្លែងសម្រាប់ស្នាក់អាស្រ័យ»។
10. លោកមីកានិយាយទៅគាត់ថា៖ «សូមអញ្ជើញមកនៅផ្ទះខ្ញុំ ហើយធ្វើជាបូជាចារ្យគ្រប់គ្រងលើគ្រួសារខ្ញុំទៅ ខ្ញុំនឹងជូនប្រាក់លោកចំនួនដប់ស្លឹង ក្នុងមួយឆ្នាំ ព្រមទាំងសម្លៀកបំពាក់ និងម្ហូបអាហារទៀតផង»។
11. បុរសលេវីនោះក៏យល់ព្រមរស់នៅជាមួយលោកមីកា ហើយលោកមីកាចាត់ទុកគាត់ដូចកូនបង្កើតដែរ។
12. លោកមីកាបានតែងតាំងបុរសនោះជាបូជាចារ្យ ហើយឲ្យរស់នៅក្នុងផ្ទះរបស់ខ្លួន។
13. លោកមីកាពោលថា៖ «ឥឡូវនេះ ខ្ញុំដឹងជាក់ច្បាស់ថា ព្រះអម្ចាស់នឹងប្រទានពរខ្ញុំជាមិនខាន ព្រោះខ្ញុំមានបុរសលេវីម្នាក់ជាបូជាចារ្យ»។