ចៅហ្វាយ 17:3-7 Khmer Standard Version (KHSV)

3. លោក​មីកា​ប្រគល់​ប្រាក់​មួយ‌ពាន់‌មួយ​រយ​ស្លឹង​ជូន​ទៅ​ម្ដាយ​វិញ ហើយ​ម្ដាយ​ក៏​ពោល​ថា៖ «កូន​អើយ ម្ដាយ​បាន​សម្រេច​ចិត្ត​ថ្វាយ​ប្រាក់​នេះ​ដល់​ព្រះ‌អម្ចាស់​ហើយ ដើម្បី​ឲ្យ​កូន​យក​វា​ទៅ​រំលាយ​ធ្វើ​ជា​រូប​ព្រះ​មួយ។ ចូរ​កូន​យក​ប្រាក់​នេះ​ទៅ​វិញ​ចុះ»។

4. ប៉ុន្តែ លោក​មីកា​ប្រគល់​ប្រាក់​ទៅ​ម្ដាយ​សា​ជា​ថ្មី​ទៀត ហើយ​ម្ដាយ​ក៏​យក​ប្រាក់​ពីរ​រយ​ស្លឹង​ទៅ​ឲ្យ​ជាង​ស្មិត​រំលាយ​ធ្វើ​រូប​ព្រះ​មួយ និង​រូប​សំណាក រួច​យក​ទៅ​ដាក់​នៅ​ក្នុង​ផ្ទះ​របស់​លោក​មីកា។

5. ដូច្នេះ លោក​មីកា​មាន​កន្លែង​មួយ​ថ្វាយ‌បង្គំ​ព្រះ នៅ​ក្នុង​ផ្ទះ​របស់​គាត់។ គាត់​បាន​ធ្វើ​រូប​បដិមា​មួយ និង​រូប​ចម្លាក់​ជា​ច្រើន សម្រាប់​គោរព​បូជា រួច​គាត់​តែង‌តាំង​កូន​ប្រុស​ម្នាក់​របស់​គាត់​ឲ្យ​ធ្វើ​ជា​បូជា‌ចារ្យ។

6. នៅ​គ្រា​នោះ ក្នុង​ស្រុក​អ៊ីស្រា‌អែល​គ្មាន​ស្ដេច​សោយ​រាជ្យ​ទេ ម្នាក់ៗ​ធ្វើ​អ្វីៗ​តាម​តែ​ខ្លួន​យល់​ឃើញ។

7. មាន​យុវ‌បុរស​លេវី​ម្នាក់​ពី​កុល‌សម្ព័ន្ធ​យូដា រស់​នៅ​ភូមិ​បេថ្លេ‌ហិម ក្នុង​ស្រុក​យូដា។

ចៅហ្វាយ 17