ចៅហ្វាយ 16:1-5 Khmer Standard Version (KHSV)

1. ថ្ងៃ​មួយ លោក​សាំសុន​ធ្វើ​ដំណើរ​ទៅ​ក្រុង​កាសា នៅ​ទី​នោះ លោក​ជួប​នឹង​ស្រី​ពេស្យា​ម្នាក់ ក៏​ចូល​ទៅ​ជា​មួយ​នាង។

2. មាន​គេ​ប្រាប់​អ្នក​ក្រុង​កាសា​ថា៖ «សាំសុន​នៅ​ទី​នេះ»។ ពួក​គេ​ក៏​ចាត់​គ្នា​ទៅ​យាម‌ល្បាត និង​ចាំ​ឃ្លាំ​មើល​លោក​នៅ​មាត់​ទ្វារ​ក្រុង ពេញ​មួយ​យប់។ ពួក​គេ​នៅ​សំងំ​ពេញ​មួយ​យប់​នោះ ដោយ​និយាយ​គ្នា​ថា៖ «ចាំ​ភ្លឺ​ឡើង សឹម​យើង​សម្លាប់​វា»។

3. ប៉ុន្តែ លោក​សាំសុន​សម្រាន្ដ​នៅ​ទី​នោះ​ត្រឹម​តែ​ពាក់​កណ្ដាល​អធ្រាត្រ​ប៉ុណ្ណោះ។ លុះ​កណ្ដាល​អធ្រាត្រ​លោក​ក្រោក​ឡើង ទៅ​ចាប់​ទាញ​ទ្វារ​ក្រុង​ទាំង​មួល​សសរ​ក្លោង​ទ្វារ​ទាំង​ពីរ ព្រម​ទាំង​រនុក លើក​លី​លើ​ស្មា ហើយ​យក​ទៅ​ដាក់​លើ​កំពូល​ភ្នំ ទល់​មុខ​ក្រុង​ហេប្រូន។

4. បន្ទាប់​ពី​នោះ​មក លោក​សាំសុន​បាន​ចាប់​ចិត្ត​ស្រឡាញ់​ស្ត្រី​ម្នាក់​ឈ្មោះ ដេលីឡា ដែល​រស់​នៅ​ត្រង់​ច្រក​ភ្នំ​សូរេក។

5. ស្ដេច​ត្រាញ់​របស់​ជន‌ជាតិ​ភីលីស្ទីន​បាន​នាំ​គ្នា​ទៅ​និយាយ​នឹង​នាង​ដេលីឡា​ថា៖ «ចូរ​នាង​លួង‌លោម​សាំសុន ដើម្បី​ឲ្យ​ដឹង​ថា គាត់​មាន​កម្លាំង​ដ៏​ខ្លាំង‌ក្លា​នេះ​មក​ពី​ណា ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​អាច​ឈ្នះ​គាត់​បាន? យើង​នឹង​ចាប់​ចង បង្ក្រាប​គាត់ រួច​ហើយ​យើង​នឹង​ឲ្យ​ប្រាក់​នាង​ចំនួន​មួយ​ពាន់​មួយ​រយ​ស្លឹង​ក្នុង​ម្នាក់ៗ»។

ចៅហ្វាយ 16