ចៅហ្វាយ 15:18-20 Khmer Standard Version (KHSV)

18. រំពេច​នោះ លោក​សាំសុន​ស្រេក​ទឹក​យ៉ាង​ខ្លាំង លោក​បាន​អង្វរ​រក​ព្រះ‌អម្ចាស់ ដោយ​ទូល​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ គឺ​ព្រះ‌អង្គ​ហើយ​ដែល​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជ័យ‌ជំនះ​ដ៏​ធំ​នេះ។ តើ​ពេល​នេះ ព្រះ‌អង្គ​បណ្តោយ​ឲ្យ​ទូលបង្គំ​ដាច់​ខ្យល់​ស្លាប់ ព្រោះ​តែ​ស្រេក​ទឹក ហើយ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ​ទាំង​នោះ​ឬ?»។

19. ព្រះ‌ជាម្ចាស់​បាន​បំបែក​ថ្ម​នៅ​លេហ៊ី​នោះ ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​មក។ លោក​សាំសុន​ពិសា​ទឹក​នោះ ហើយ​ក៏​មាន​ទឹក​ចិត្ត និង​មាន​កម្លាំង​ឡើង​វិញ។ ហេតុ​នេះ​បាន​ជា​គេ​ហៅ​ប្រភព​ទឹក​នោះ​ថា «អេន-‌ហាកូរេ» ហើយ​ប្រភព​ទឹក​នោះ​ស្ថិត​នៅ​លេហ៊ី​រហូត​ដល់​សព្វ​ថ្ងៃ។

20. នៅ​ជំនាន់​ដែល​ជន‌ជាតិ​ភីលីស្ទីន​ត្រួត‌ត្រា​លើ​ស្រុក​អ៊ីស្រា‌អែល លោក​សាំសុន​បាន​ធ្វើ​ជា​មេ​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ។

ចៅហ្វាយ 15