ចៅហ្វាយ 14:14-16 Khmer Standard Version (KHSV)

14. លោក​សាំសុន​ក៏​ឆ្លើយ​ថា៖ «មាន​ចំណី​ចេញ​ពី​អ្នក​ឆី ហើយ​មាន​អា​ផ្អែម​ចេញ​ពី​អា​ខ្លាំង​តើ​ជា​អ្វី?»។ បី​ថ្ងៃ​ក្រោយ​មក យុវជន​ទាំង​នោះ​នៅ​តែ​ដោះ​ប្រស្នា​ពុំ​រួច​ដដែល។

15. លុះ​ដល់​ថ្ងៃ​ទី​ប្រាំ‌ពីរ ពួក​គេ​នាំ​គ្នា​ទៅ​គំរាម​ប្រពន្ធ​លោក​សាំសុន​ថា៖ «ចូរ​ទៅ​លួង‌លោម​ប្ដី​របស់​នាង​ឲ្យ​បក​ស្រាយ​ប្រស្នា រួច​មក​ប្រាប់​យើង​ឲ្យ​ដឹង​ផង បើ​មិន​ដូច្នោះ​ទេ យើង​នឹង​ដុត​នាង ព្រម​ទាំង​ក្រុម​គ្រួសារ​នាង​ឲ្យ​ស្លាប់​ទាំង​អស់​គ្នា។ ពួក​នាង​អញ្ជើញ​យើង​មក ដើម្បី​ប្លន់​យើង​ឬ?»។

16. ប្រពន្ធ​លោក​សាំសុន​ទៅ​និយាយ​ជា​មួយ​ប្ដី ទាំង​យំ​ថា៖ «បង​មិន​បាន​ស្រឡាញ់​ខ្ញុំ​ទេ គឺ​បង​ស្អប់​ខ្ញុំ! បង​បាន​ចោទ​ប្រស្នា​ដល់​ជន‌ជាតិ​ខ្ញុំ ដោយ​មិន​បក​ស្រាយ​ន័យ​ឲ្យ​ខ្ញុំ​ដឹង​សោះ!»។ លោក​សាំសុន​តប​វិញ​ថា៖ «សូម្បី​តែ​ឪពុក‌ម្ដាយ​របស់​បង ក៏​បង​មិន​បាន​បក​ស្រាយ​ប្រស្នា​នេះ​ឲ្យ​ដឹង​ផង ហេតុ​អ្វី​បាន​ជា​បង​ត្រូវ​បក​ស្រាយ​ប្រាប់​អូន​ទៅ​វិញ?»។

ចៅហ្វាយ 14