20. គឺក្នុងពេលអណ្ដាតភ្លើងឆេះពីអាសនៈឡើងទៅលើមេឃ ទេវតារបស់ព្រះអម្ចាស់ក៏ឡើងទៅជាមួយអណ្ដាតភ្លើងនោះដែរ។ ឃើញដូច្នេះ លោកម៉ាណូអា និងភរិយាក៏ក្រាបចុះអោនមុខដល់ដី។
21. កាលអ្នកទាំងពីរមើលទេវតារបស់ព្រះអម្ចាស់លែងឃើញទៀត ទើបលោកម៉ាណូអាដឹងថាជាទេវតារបស់ព្រះអម្ចាស់
22. ហើយគាត់ក៏ពោលទៅកាន់ភរិយាថា៖ «យើងប្រាកដជាស្លាប់ហើយ ព្រោះយើងបានឃើញព្រះជាម្ចាស់»។
23. ភរិយារបស់គាត់ក៏ឆ្លើយថា៖ «ប្រសិនបើព្រះអម្ចាស់ចង់ឲ្យយើងស្លាប់មែននោះ ព្រះអង្គមិនទទួលតង្វាយដុតទាំងមូល និងតង្វាយម្សៅរបស់យើងទេ ហើយក៏មិនសម្តែងការអស្ចារ្យទាំងនេះឲ្យយើងឃើញ ព្រមទាំងប្រាប់យើងពីអ្វីៗដែលយើងបានឮនេះដែរ»។
24. ភរិយារបស់លោកម៉ាណូអាបង្កើតបានកូនប្រុសមួយ ដែលគាត់ដាក់ឈ្មោះថា សាំសុន។ កូននោះមានវ័យចម្រើនធំឡើង ហើយព្រះអម្ចាស់ប្រទានពរលោក។
25. ព្រះវិញ្ញាណនៃព្រះអម្ចាស់បានចាប់ផ្ដើមធ្វើសកម្មភាពក្នុងជីវិតលោក ពេលលោកស្ថិតនៅក្នុងជំរំដាន់ ត្រង់ចន្លោះសូរ៉ាស់ និងអែសថោល។