8. ក្រោយលោកយែបថា មានបុរសម្នាក់ឈ្មោះអ៊ីបសាន ជាអ្នកស្រុកបេថ្លេហិម បានឡើងគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល។
9. លោកមានកូនប្រុសសាមសិបនាក់ និងកូនស្រីសាមសិបនាក់។ លោកបានលើកកូនស្រីឲ្យរៀបការនឹងបុរសនៅកុលសម្ព័ន្ធផ្សេង ហើយក៏បានរើសស្ត្រីពីកុលសម្ព័ន្ធផ្សេង មកឲ្យធ្វើជាភរិយារបស់កូនប្រុសលោកដែរ។ លោកបានគ្រប់គ្រងលើប្រជាជនអ៊ីស្រាអែលអស់រយៈពេលប្រាំពីរឆ្នាំ
10. រួចលោកក៏ទទួលមរណភាពទៅ ហើយគេបញ្ចុះសពរបស់លោកនៅបេថ្លេហិម។
11. ក្រោយលោកអ៊ីបសាន មានបុរសម្នាក់ឈ្មោះអេឡូន ពីកុលសម្ព័ន្ធសាប់យូឡូន បានឡើងគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល អស់រយៈពេលដប់ឆ្នាំ
12. រួចលោកក៏ទទួលមរណភាពទៅ ហើយគេបញ្ចុះសពលោកនៅភូមិអាយ៉ាឡូន ក្នុងទឹកដីសាប់យូឡូន។
13. ក្រោយលោកអេឡូន មានបុរសម្នាក់ឈ្មោះអាប់ដូន ជាកូនរបស់លោកហ៊ីលេល ជាអ្នកស្រុកពីរ៉ាថូន បានឡើងគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល