35. កាលលោកក្រឡេកឃើញនាង លោកក៏ហែកសម្លៀកបំពាក់របស់លោក ទាំងស្រែកថា៖ «ឱ! កូនស្រីអើយ! កូនធ្វើឲ្យពុកកើតទុក្ខហើយ កូនធ្វើឲ្យពុកគ្រាំគ្រាក្នុងចិត្ត ដ្បិតពុកបានសន្យាជាមួយព្រះអម្ចាស់រួចស្រេចទៅហើយ ពុកមិនអាចលេបពាក្យសម្ដីនោះវិញទេ»។
36. នាងឆ្លើយទៅលោកថា៖ «ពុកអើយ! បើពុកបានសន្យាជាមួយព្រះអម្ចាស់រួចស្រេចទៅហើយដូច្នេះ សូមប្រព្រឹត្តចំពោះកូនតាមពាក្យរបស់ពុកចុះ ដ្បិតព្រះអម្ចាស់ប្រទានឲ្យពុកវាយឈ្នះពួកអាំម៉ូន ដែលជាខ្មាំងសត្រូវរបស់ពុកហើយ»។
37. នាងក៏ពោលទៅឪពុកទៀតថា៖ «សូមពុកមេត្តាអនុគ្រោះឲ្យកូនពីរខែសិន ដើម្បីឲ្យកូនឡើងទៅលើភ្នំជាមួយមិត្តភក្ដិស្រីៗ យំសោកស្ដាយព្រហ្មចារីរបស់កូន»។
38. លោកយែបថាក៏យល់ព្រមឲ្យនាងចេញទៅ ក្នុងរយៈពេលពីរខែ។ ដូច្នេះ នាងក៏ឡើងទៅលើភ្នំជាមួយមិត្តស្រីៗ យំសោកស្ដាយព្រហ្មចារីរបស់នាង។
39. លុះគម្រប់ពីរខែហើយ នាងក៏វិលត្រឡប់មករកឪពុកវិញ រួចលោកយកនាងធ្វើយញ្ញបូជា តាមពាក្យដែលលោកបានសន្យាជាមួយព្រះអម្ចាស់។ នាងពុំដែលបានស្គាល់បុរសណានៅឡើយទេ។ ចាប់ពីពេលនោះ ជនជាតិអ៊ីស្រាអែលប្រកាន់ទំនៀមទម្លាប់ដូចតទៅ:
40. រៀងរាល់ឆ្នាំ កូនក្រមុំរបស់ជនជាតិអ៊ីស្រាអែលត្រូវនាំគ្នាទៅយំរំឭកដល់កូនស្រីលោកយែបថា ជាអ្នកស្រុកកាឡាដ ចំនួនបួនថ្ងៃ។