ចៅហ្វាយ 10:6-9 Khmer Standard Version (KHSV)

6. គ្រា​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​សា​ជា​ថ្មី ដោយ​នាំ​គ្នា​គោរព​បម្រើ​ព្រះ​បាល ព្រះ‌អាស‌ថារ៉ូត ព្រម​ទាំង​ព្រះ​នានា​របស់​ជន‌ជាតិ​ស៊ីរី ព្រះ​របស់​ជន‌ជាតិ​ស៊ីដូន ព្រះ​របស់​ជន‌ជាតិ​ម៉ូអាប់ ព្រះ​របស់​ជន‌ជាតិ​អាំម៉ូន និង​ព្រះ​របស់​ជន‌ជាតិ​ភីលីស្ទីន​ទៀត​ផង។ គេ​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ហើយ​មិន​គោរព​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​ទៀត​ឡើយ។

7. ដូច្នេះ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ភីលីស្ទីន និង​ជន‌ជាតិ​អាំម៉ូន។

8. ចាប់​តាំង​ពី​ឆ្នាំ​នោះ​មក រហូត​អស់​រយៈ​ពេល​ដប់​ប្រាំ​បី​ឆ្នាំ ជន‌ជាតិ​ទាំង​ពីរ​បាន​សង្កត់‌សង្កិន និង​ធ្វើ​បាប​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​រស់​នៅ​ស្រុក​កាឡាដ ក្នុង​ទឹក​ដី​របស់​ជន‌ជាតិ​អាម៉ូរី ខាង​កើត​ទន្លេ​យ័រដាន់។

9. រីឯ​ជន‌ជាតិ​អាំម៉ូន​ក៏​បាន​ឆ្លង​ទន្លេ​យ័រដាន់ មក​វាយ​កុល‌សម្ព័ន្ធ​យូដា បេន‌យ៉ាមីន និង​អេប្រាអ៊ីម​ដែរ ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង។

ចៅហ្វាយ 10