31. កុលសម្ព័ន្ធអេស៊ើរមិនបានបណ្ដេញអ្នកស្រុកអាក់កូ ស៊ីដូន អាស់ឡាប់ អាក់ស៊ីប ហែលបា អាផែក និងរេហូបចេញទេ។
32. កុលសម្ព័ន្ធអេស៊ើរក៏រស់នៅជាមួយជនជាតិកាណានក្នុងស្រុកនោះ ព្រោះគេមិនបានបណ្ដេញជនជាតិទាំងនោះចេញពីស្រុកឡើយ។
33. កុលសម្ព័ន្ធណែបថាលីក៏មិនបានបណ្ដេញជនជាតិកាណាន ដែលរស់នៅក្រុងបេតសេម៉េស និងក្រុងបេតអាណាតដែរ។ ពួកគេរស់នៅជាមួយជនជាតិកាណានក្នុងស្រុកនោះ តែបង្ខំអ្នកក្រុងបេតសេម៉េស និងអ្នកក្រុងបេតអាណាតឲ្យធ្វើការជាទម្ងន់។
34. ជនជាតិអាម៉ូរីបានរុញច្រានកុលសម្ព័ន្ធដាន់ឲ្យទៅរស់នៅតាមតំបន់ភ្នំ គឺមិនបណ្ដោយឲ្យពួកគេរស់នៅក្នុងតំបន់ជ្រលងភ្នំឡើយ។
35. ជនជាតិអាម៉ូរីរស់នៅក្រុងហេរេស អាយ៉ាឡូន និងសាលប៊ីម។ ប៉ុន្តែក្រោយមក ពូជពង្សរបស់លោកយ៉ូសែបមានកម្លាំងត្រួតត្រាលើពួកគេ និងបង្ខំពួកគេឲ្យធ្វើការជាទម្ងន់។
36. រីឯដែនដីរបស់ជនជាតិអាម៉ូរីនោះលាតសន្ធឹងពីច្រកភ្នំអាក្រាប៊ីម គឺចាប់តាំងពីផ្ទាំងថ្មសិលាឡើងទៅ។