កុលសម្ព័ន្ធយូដាក៏និយាយទៅកាន់កុលសម្ព័ន្ធស៊ីម្មាន ជាបងប្អូនថា៖ «សុំឡើងជាមួយយើងខ្ញុំ ឆ្ពោះទៅកាន់ទឹកដីដែលជាចំណែកមត៌ករបស់យើងខ្ញុំ យើងច្បាំងនឹងជនជាតិកាណានជាមួយគ្នា។ បន្ទាប់មក យើងខ្ញុំនឹងទៅច្បាំងយកទឹកដីដែលជាចំណែកមត៌ករបស់បងប្អូន រួមជាមួយបងប្អូនដែរ»។ ដូច្នេះ កុលសម្ព័ន្ធស៊ីម្មានក៏រួបរួមនឹង