25. បុរសនោះក៏បង្ហាញផ្លូវចូលទៅទីក្រុង។ ពួកគេប្រហារជីវិតអ្នកក្រុងនោះ ដោយមុខដាវ តែគេទុកឲ្យបុរសនោះ និងគ្រួសារគាត់ទាំងមូលចាកចេញទៅ។
26. បុរសនោះបានធ្វើដំណើរទៅស្រុកហេត ហើយសង់ក្រុងមួយ ដែលគាត់ដាក់ឈ្មោះថា «លូស» ជាឈ្មោះដែលគេហៅរហូតដល់សព្វថ្ងៃ។
27. រីឯកុលសម្ព័ន្ធម៉ាណាសេវិញ គេមិនបានបណ្ដេញពួកអ្នកស្រុកដែលរស់នៅក្រុងបេតសៀន ក្រុងតាណាក់ ក្រុងដោរ ក្រុងយីបឡាម និងក្រុងមេគីដោ ព្រមទាំងតំបន់នានាជុំវិញក្រុងទាំងនោះទេ ដូច្នេះ ជនជាតិកាណានក៏រស់នៅក្នុងស្រុកនោះតទៅទៀត។
28. ពេលជនជាតិអ៊ីស្រាអែលមានកម្លាំង គេពុំបណ្ដេញជនជាតិកាណានចេញពីនោះទេ តែគេបង្ខំពួកនោះឲ្យធ្វើការជាទម្ងន់។
29. កុលសម្ព័ន្ធអេប្រាអ៊ីមក៏មិនបានបណ្ដេញជនជាតិកាណាន ដែលរស់នៅក្រុងកេស៊ើរដែរ ដូច្នេះ ពួកនេះក៏រស់នៅក្នុងចំណោមកុលសម្ព័ន្ធអេប្រាអ៊ីម នៅក្រុងកេស៊ើរតទៅទៀត។
30. កុលសម្ព័ន្ធសាប់យូឡូនក៏មិនបានបណ្ដេញអ្នកស្រុកគីត្រូន និងអ្នកស្រុកណាហាឡាល ចេញពីស្រុកនោះដែរ។ ជនជាតិកាណានក៏រស់នៅជាមួយកុលសម្ព័ន្ធសាប់យូឡូន តែត្រូវគេបង្ខំឲ្យធ្វើការជាទម្ងន់។
31. កុលសម្ព័ន្ធអេស៊ើរមិនបានបណ្ដេញអ្នកស្រុកអាក់កូ ស៊ីដូន អាស់ឡាប់ អាក់ស៊ីប ហែលបា អាផែក និងរេហូបចេញទេ។
32. កុលសម្ព័ន្ធអេស៊ើរក៏រស់នៅជាមួយជនជាតិកាណានក្នុងស្រុកនោះ ព្រោះគេមិនបានបណ្ដេញជនជាតិទាំងនោះចេញពីស្រុកឡើយ។
33. កុលសម្ព័ន្ធណែបថាលីក៏មិនបានបណ្ដេញជនជាតិកាណាន ដែលរស់នៅក្រុងបេតសេម៉េស និងក្រុងបេតអាណាតដែរ។ ពួកគេរស់នៅជាមួយជនជាតិកាណានក្នុងស្រុកនោះ តែបង្ខំអ្នកក្រុងបេតសេម៉េស និងអ្នកក្រុងបេតអាណាតឲ្យធ្វើការជាទម្ងន់។
34. ជនជាតិអាម៉ូរីបានរុញច្រានកុលសម្ព័ន្ធដាន់ឲ្យទៅរស់នៅតាមតំបន់ភ្នំ គឺមិនបណ្ដោយឲ្យពួកគេរស់នៅក្នុងតំបន់ជ្រលងភ្នំឡើយ។