កូឡូស 1:1-4 Khmer Standard Version (KHSV)

1. ខ្ញុំ ប៉ូល ដែល​ព្រះ‌ជា‌ម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​តែង‌តាំង​ជា​សាវ័ក​របស់​ព្រះ‌គ្រិស្ដ‌យេស៊ូ និង​លោក​ធីម៉ូថេ

2. សូម​ជម្រាប​មក​ប្រជា‌រាស្ដ្រ​ដ៏‌វិសុទ្ធ* និង​បង‌ប្អូន​ដែល​ជឿ​លើ​ព្រះ‌គ្រិស្ដ នៅ​ក្រុង​កូឡូស។ សូម​ព្រះ‌ជា‌ម្ចាស់​ជា​ព្រះ‌បិតា​របស់​យើង​ប្រទាន​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​ដល់​បង‌ប្អូន។

3. យើង​សូម​អរ​ព្រះ‌គុណ​ព្រះ‌ជា‌ម្ចាស់​ជា​ព្រះ‌បិតា​របស់​ព្រះ‌យេស៊ូ​គ្រិស្ដ* ជា‌អម្ចាស់​នៃ​យើង​ជា‌និច្ច គ្រប់​ពេល​ដែល​យើង​អធិស្ឋាន*​ឲ្យ​បង‌ប្អូន

4. ដ្បិត​យើង​បាន​ឮ​គេ​និយាយ​អំពី​ជំនឿ​របស់​បង‌ប្អូន​លើ​ព្រះ‌គ្រិស្ដ‌យេស៊ូ និង​អំពី​សេចក្ដី​ស្រឡាញ់​របស់​បង‌ប្អូន ចំពោះ​ប្រជា‌ជន​ដ៏‌វិសុទ្ធ*​ទាំង​អស់

កូឡូស 1