កិច្ចការ 6:6-9 Khmer Standard Version (KHSV)

6. គេ​នាំ​អ្នក​ទាំង​នោះ​មក​ជួប​ក្រុម​សាវ័ក ក្រុម​សាវ័ក​ក៏​នាំ​គ្នា​អធិស្ឋាន ហើយ​ដាក់​ដៃ*​ពី​លើ​អ្នក​ទាំង​នោះ។

7. ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ក៏​ឮ​សុស‌សាយ​កាន់​តែ​ខ្លាំង​ឡើងៗ ចំនួន​សិស្ស​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​កើន​ឡើង​ជា​ច្រើន​ឥត​គណនា ហើយ​មាន​ពួក​បូជា‌ចារ្យ*​ដ៏​ច្រើន​លើស‌លប់ សុខ​ចិត្ត ប្រតិបត្តិ​តាម​ជំនឿ​ដែរ។

8. លោក​ស្ទេផាន​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌គុណ និង​ឫទ្ធា‌នុភាព ដែល​ធ្វើ​ឲ្យ​លោក​សម្តែង​ឫទ្ធិ‌បាដិ‌ហារិយ៍ និង​ទី​សម្គាល់​ធំៗ​ក្នុង​ចំណោម​ប្រជា‌ជន។

9. មាន​អ្នក​ខ្លះ​ជា​សមាជិក​សាលា​ប្រជុំ*​ដែល​គេ​ហៅ​ថា «សាលា​ប្រជុំ​ពួក​អ្នក​ងារ​ពី​ដើម» និង​អ្នក​ខ្លះ​ពី​ចំណោម​អ្នក​ស្រុក​គីរេន អ្នក​ស្រុក​អលេ‌ក្សាន‌ទ្រា និង​អ្នក​ខ្លះ​ទៀត​ពី​ចំណោម​អ្នក​ស្រុក​គីលី‌គា និង​អ្នក​ស្រុក​អាស៊ី នាំ​គ្នា​ជជែក​ជា​មួយ​លោក​ស្ទេផាន

កិច្ចការ 6