កិច្ចការ 27:5-8 Khmer Standard Version (KHSV)

5. យើង​បាន​ឆ្លង​សមុទ្រ ជិត​ស្រុក​គីលី‌គា និង​ស្រុក​ប៉ាម‌ភីលា ហើយ​មក​ដល់​ក្រុង​មីរ៉ា ក្នុង​ស្រុក​លូគា។

6. នៅ​ក្រុង​នោះ លោក​នាយ​ទាហាន​រក​បាន​សំពៅ​មួយ មក​ពី​ស្រុក​អលេ‌ក្សាន‌ទ្រា ហើយ​ត្រូវ​ចេញ​ទៅ​ស្រុក​អ៊ីតា‌លី គាត់​ក៏​នាំ​យើង​ចុះ​សំពៅ​នោះ។

7. សំពៅ​ទៅ​មុខ​សន្សឹមៗ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ ហើយ​បាន​មក​ដល់​ទន្ទឹម​នឹង​ក្រុង​គ្នីដូស ទាំង​លំបាក​បំផុត។ ដោយ​ខ្យល់​បក់​មក​ពី​មុខ យើង​ក៏​បត់​សំពៅ​ទៅ​រក​ជ្រោយ​សាល‌ម៉ូន សសៀរ​តាម​បណ្ដោយ​កោះ​ក្រែត​វិញ។

8. យើង​បន្ត​ដំណើរ​យ៉ាង​លំបាក តាម​បណ្ដោយ​កោះ​នោះ ហើយ​ក៏​បាន​មក​ដល់​កន្លែង​មួយ​ឈ្មោះ “កំពង់​ស្អាត” ដែល​នៅ​ជិត​ក្រុង​ឡាសេ។

កិច្ចការ 27