30. ពួកអ្នកសំពៅចង់រត់ចោលសំពៅ គេក៏នាំគ្នាសម្រូតសំប៉ានចុះទៅក្នុងសមុទ្រ ដោយយកលេសថា គេចង់ទាញយុថ្កាទៅដាក់នៅខាងក្បាលសំពៅវិញ។
31. លោកប៉ូលមានប្រសាសន៍ទៅនាយទាហាន និងកូនទាហានថា៖ «ប្រសិនបើអ្នកទាំងនេះមិននៅក្នុងសំពៅទេ អស់លោកប្រាកដជាពុំអាចរួចជីវិតបានឡើយ»។
32. ពួកទាហានក៏កាប់ផ្ដាច់ខ្សែ ទម្លាក់សំប៉ាននោះទៅក្នុងសមុទ្របាត់ទៅ។
33. លុះទៀបភ្លឺ លោកប៉ូលអញ្ជើញគេទាំងអស់គ្នាឲ្យបរិភោគអាហារ ដោយមានប្រសាសន៍ថា៖ «បងប្អូនបានទ្រាំតមអាហារអស់រយៈពេលដប់បួនថ្ងៃមកហើយ បងប្អូនពុំបានពិសាអ្វីសោះ។
34. ដូច្នេះ សូមបងប្អូនអញ្ជើញពិសាទៅ ដើម្បីឲ្យបានរួចជីវិត ដ្បិតនៅក្នុងចំណោមបងប្អូន សូម្បីតែសក់មួយសរសៃរបស់បងប្អូនក៏មិនបាត់ផង»។