1. នៅពេលគេសម្រេចឲ្យចុះសំពៅចេញដំណើរឆ្ពោះទៅស្រុកអ៊ីតាលី គេប្រគល់លោកប៉ូល និងអ្នកទោសខ្លះទៀតទៅនាយទាហានម្នាក់ឈ្មោះលោកយូលាស ក្នុងកងទ័ពរបស់ព្រះមហាក្សត្រាធិរាជ។
2. យើងបានចុះសំពៅដែលមកពីក្រុងអាដ្រាមីត រួចចេញដំណើរទៅ។ សំពៅនោះត្រូវចូលចតនៅស្រុកអាស៊ី។ លោកអើរីស្ដាកជាអ្នកស្រុកម៉ាសេដូន ដែលរស់នៅក្រុងថេស្សាឡូនិក ក៏បានរួមដំណើរជាមួយយើងដែរ។
3. នៅថ្ងៃបន្ទាប់ យើងបានមកដល់ក្រុងស៊ីដូន។ លោកយូលាសមានចិត្តសប្បុរសចំពោះលោកប៉ូលណាស់ គាត់អនុញ្ញាតឲ្យលោកប៉ូលទៅផ្ទះមិត្តភក្ដិ ដើម្បីឲ្យគេជួយឧបត្ថម្ភលោក។
4. បន្ទាប់មកទៀត យើងបានចេញសំពៅពីក្រុងនោះ សសៀរតាមបណ្ដោយកោះគីប្រុស ព្រោះបញ្ច្រាសខ្យល់។
5. យើងបានឆ្លងសមុទ្រ ជិតស្រុកគីលីគា និងស្រុកប៉ាមភីលា ហើយមកដល់ក្រុងមីរ៉ា ក្នុងស្រុកលូគា។
6. នៅក្រុងនោះ លោកនាយទាហានរកបានសំពៅមួយ មកពីស្រុកអលេក្សានទ្រា ហើយត្រូវចេញទៅស្រុកអ៊ីតាលី គាត់ក៏នាំយើងចុះសំពៅនោះ។
7. សំពៅទៅមុខសន្សឹមៗអស់រយៈពេលជាច្រើនថ្ងៃ ហើយបានមកដល់ទន្ទឹមនឹងក្រុងគ្នីដូស ទាំងលំបាកបំផុត។ ដោយខ្យល់បក់មកពីមុខ យើងក៏បត់សំពៅទៅរកជ្រោយសាលម៉ូន សសៀរតាមបណ្ដោយកោះក្រែតវិញ។