កិច្ចការ 26:1-4 Khmer Standard Version (KHSV)

1. ព្រះ‌បាទ​អគ្រី‌ប៉ា​មាន​រាជ‌ឱង្ការ​ទៅ​លោក​ប៉ូល​ថា៖ «អ្នក​មាន​សិទ្ធិ​និយាយ​ការពារ​ខ្លួន​នៅ​ពេល​នេះ​បាន!»។ លោក​ប៉ូល​លើក​ដៃ​ឡើង មាន​ប្រសាសន៍​ថា៖

2. «បពិត្រ​ព្រះ‌រាជា ទូលបង្គំ​មាន​កិត្តិយស​ធំ​ណាស់ ដោយ​អាច​ឆ្លើយ​ការពារ​ខ្លួន នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ករុណា​ថ្ងៃ​នេះ អំពី​ពាក្យ​បណ្ដឹង​ទាំង​ប៉ុន្មាន​ដែល​សាសន៍​យូដា​ចោទ​ទូលបង្គំ

3. ដ្បិត​ព្រះ‌ករុណា​ជ្រាប​យ៉ាង​ច្បាស់​អំពី​ទំនៀម‌ទម្លាប់​ផ្សេងៗ​របស់​សាសន៍​យូដា និង​អំពី​សេចក្ដី​ដែល​គេ​និយម​ជជែក​វែក​ញែក។ ហេតុ​នេះ សូម​ទ្រង់​មេត្តា​ព្រះ‌សណ្ដាប់​ទូលបង្គំ ដោយ​អនុ‌គ្រោះ​ផង។

4. ជន‌ជាតិ​យូដា​ទាំង​មូល​ស្គាល់​ប្រវត្តិ​របស់​ទូលបង្គំ តាំង​ពី​ក្មេង​មក​ស្រាប់​ហើយ គេ​ក៏​ដឹង​ថា​តាំង​ពី​ដើម​មក ទូលបង្គំ​រស់​នៅ​កណ្ដាល​ចំណោម​ជន‌ជាតិ​របស់​ទូលបង្គំ និង​នៅ​ក្រុង​យេរូ‌សាឡឹម​របៀប​ណា​ដែរ។

កិច្ចការ 26