កិច្ចការ 25:1-3 Khmer Standard Version (KHSV)

1. បន្ទាប់​ពី​បាន​ទៅ​ដល់​ស្រុក​នោះ​បី​ថ្ងៃ លោក​ភេស្ទុស​ធ្វើ​ដំណើរ​ពី​ក្រុង​សេសារា ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡឹម។

2. ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​អ្នក​ធំ​នៃ​ជន‌ជាតិ​យូដា​បាន​នាំ​គ្នា​ទៅ​ជួប​លោក ដើម្បី​ប្ដឹង​ពី​លោក​ប៉ូល។

3. ពួក​គេ​បាន​ទទូច​សុំ​ឲ្យ​លោក​ភេស្ទុស​មេត្តា​អនុ‌គ្រោះ​បញ្ជូន​លោក​ប៉ូល​មក​ក្រុង​យេរូ‌សាឡឹម ព្រោះ​ពួក​គេ​បាន​ឃុប‌ឃិត​គ្នា​ថា​នឹង​ពួន​ស្ទាក់ ចាំ​សម្លាប់​លោក​តាម​ផ្លូវ។

កិច្ចការ 25