2. គេហៅលោកប៉ូលមក ហើយលោកទើទូលុសចោទប្រកាន់លោក ដូចតទៅនេះ៖«សូមគោរពឯកឧត្ដមភេលិច សូមទានជ្រាប ដោយសារតែឯកឧត្ដម និងដោយការកែទម្រង់ផ្សេងៗ ដែលឯកឧត្ដមបានធ្វើជាប្រយោជន៍ដល់ប្រជាជាតិនេះ យើងខ្ញុំបានប្រកបដោយសេចក្ដីសុខគ្រប់យ៉ាង ក្រោមការគ្រប់គ្រងដ៏ប៉ិនប្រសប់របស់ឯកឧត្ដម។
3. យើងខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្ដម ដែលបានប្រទានអ្វីៗនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាមកយើងខ្ញុំ។
4. ប៉ុន្តែ ខ្ញុំបាទមិនចង់រំខានឯកឧត្ដមវែងឆ្ងាយទៀតទេ ខ្ញុំបាទគ្រាន់តែអង្វរឯកឧត្ដម សូមមេត្តាស្ដាប់យើងខ្ញុំតែបន្តិចប៉ុណ្ណោះ។
5. យើងខ្ញុំយល់ឃើញថា ជននេះជាមនុស្សចង្រៃឧត្បាត បង្កឲ្យកើតចលាចលក្នុងចំណោមជនជាតិយូដាទាំងអស់នៅលើពិភពលោកទាំងមូល គាត់ជាមេដឹកនាំពួកខាងគណៈណាសារ៉ែត។
6. គាត់ថែមទាំងបានបន្តុះបង្អាប់ព្រះវិហារ*ទៀតផង ហេតុនេះបានជាយើងខ្ញុំចាប់គាត់ យើងខ្ញុំចង់កាត់ទោសគាត់តាមក្រឹត្យវិន័យរបស់យើងខ្ញុំ