កិច្ចការ 23:32-35 Khmer Standard Version (KHSV)

32. នៅ​ថ្ងៃ​បន្ទាប់ គេ​បាន​វិល​ត្រឡប់​មក​បន្ទាយ​វិញ ដោយ​ទុក​តែ​ពល​សេះ​ឲ្យ​បន្ត​ដំណើរ​ជា​មួយ​លោក​ប៉ូល។

33. លុះ​ទៅ​ដល់​ក្រុង​សេសារា ពួក​ពល​សេះ​បាន​យក​សំបុត្រ​ទៅ​ជូន​លោក​ទេសា‌ភិបាល និង​ប្រគល់​លោក​ប៉ូល​ជូន​ផង​ដែរ។

34. លោក​ទេសា‌ភិបាល​អាន​សំបុត្រ​រួច​ហើយ ក៏​សួរ​លោក​ប៉ូល​ថា​មក​ពី​ស្រុក​ណា។ កាល​លោក​ជ្រាប​ថា លោក​ប៉ូល​ជា​អ្នក​ស្រុក​គីលី‌គា

35. លោក​មាន​ប្រសាសន៍​ថា៖ «ចាំ​ពួក​ចោទ​ប្រកាន់​អ្នក​មក​ដល់​សិន ទើប​យើង​សួរ​ចម្លើយ»។ បន្ទាប់​មក លោក​បង្គាប់​ឲ្យ​គេ​យក​លោក​ប៉ូល​ទៅ​ឃុំ​ទុក​ក្នុង​វិមាន​របស់​ព្រះ‌បាទ​ហេរ៉ូដ។

កិច្ចការ 23