កិច្ចការ 12:18-20 Khmer Standard Version (KHSV)

18. លុះ​ភ្លឺ​ឡើង ពួក​ទាហាន​នាំ​គ្នា​ជ្រួល‌ច្របល់​យ៉ាង​ខ្លាំង ព្រោះ​មិន​ដឹង​ជា​លោក​ពេត្រុស​ទៅ​ណា​បាត់។

19. ព្រះ‌បាទ​ហេរ៉ូដ​បញ្ជា​ឲ្យ​គេ​រក​លោក តែ​រក​មិន​ឃើញ​សោះ ស្ដេច​ក៏​ឲ្យ​គេ​កាត់​ទោស​ពួក​អ្នក​យាម រួច​ឲ្យ​គេ​នាំ​យក​ទៅ​សម្លាប់។ បន្ទាប់​មក ស្ដេច​យាង​ចុះ​ពី​ស្រុក​យូដា ទៅ​ប្រថាប់​នៅ​ក្រុង​សេសារា។

20. ព្រះ‌បាទ​ហេរ៉ូដ​មាន​ទំនាស់​ជា​មួយ​អ្នក​ក្រុង​ទីរ៉ុស និង​អ្នក​ក្រុង​ស៊ីដូន។ អ្នក​ទាំង​នោះ​បាន​រួម​ចិត្ត​គំនិត​គ្នា​ចូល​ទៅ​គាល់​ស្ដេច។ គេ​បាន​បញ្ចុះ‌បញ្ចូល​លោក​ប្លាស‌តុស ជា​មហា‌តលិក​ឲ្យ​មក​ខាង​គេ ហើយ​ទូល​សូម​សន្តិ‌ភាព​ពី​ស្ដេច ដ្បិត​ស្រុក​របស់​គេ​ទទួល​ស្បៀង​អាហារ​ពី​នគរ​ព្រះ‌បាទ​ហេរ៉ូដ។

កិច្ចការ 12